បណ្ដា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​ប្រឆាំង​ភេរវកម្ម

ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិតំបន់អាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលបានបង្ហាញនូវការប្ដេជ្ញាចិត្តនិងគោលបំណងជារួមសម្រាប់កិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិនិងសន្តិសុខក្នុងតំបន់។

បណ្ដា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​ប្រឆាំង​ភេរវកម្មបណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន (រូបភាពពី CNA)

សារព័ត៌មាន Channel News Asia បានរាយការណ៍ថាសេចក្ដីប្រកាសរួមនោះបានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិតំបន់អាស៊ានក្នុងការសហការនៅថ្នាក់អន្តរជាតិនិងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្មឆ្លងដែន ព្រមទាំងការប្ដេជ្ញាចិត្តក្នុងការអនុវត្តនិងអង្កេតពិធីសារអន្តរជាតិនានាដូចជាក្រមសម្រាប់ការទប់ទល់ការវាយប្រហារលើសមុទ្រ។

ក្រុមរដ្ឋមន្ត្រីអាស៊ានបាននិយាយថានៅអំឡុងកិច្ចប្រជុំនោះបណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ានបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខក្នុងតំបន់និងលើកឡើងពីវឌ្ឍនភាពដ៏ល្អផ្នែកកិច្ចសហប្រតិបត្តិការនៅក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិតំបន់អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិតំបន់អាស៊ានបូកដែលក្នុងនោះមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ញូវហ្សឺឡែន រុស្ស៊ី និងសហរដ្ឋអាមេរិក។

ក្រុមរដ្ឋមន្ត្រីទាំងអស់បានឯកភាពថាការបង្កើតឲ្យមានសេចក្ដីប្រកាសរួមនេះអាចមានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រឆាំងប្រយុទ្ធនឹងអំពើភេរវកម្មតាមរយៈការបង្កើតឲ្យមានទម្រង់ចែករំលែកព័ត៌មានចារកម្មសម្ងាត់ ការច្របាច់បញ្ចូលធនធានសម្រាប់ប្រតិបត្តិការ និងការសម្របទំនុកចិត្ត និងយន្តការកសាងសមត្ថភាពដូចជា សមយុទ្ធសន្តិសុខដែនសមុទ្រ និងប្រឆាំងភេរវកម្មអាស៊ាន និងបណ្ដាប្រទេសធំៗកាលពីពេលថ្មីៗនេះ៕

ប្រភពៈ VOD