បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​

បុរសម្នាក់ត្រូវបានពស់ថ្លាន់១ក្បាលខាំចំប្រដាប់ភេទ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈពេលគាត់កំពុងតែអង្គុយបត់ជើងនៅក្នុងបន្ទប់ទឹករបស់គាត់ ស្ថិតនៅក្នុងខេត្ត Chachoengsao ភាគខាងកើតនៃទីក្រុងបាងកក ប្រទេសថៃ។

បើតាមប្រភពពត៌មានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ Atthaporn Boonmarkchuai អាយុ ៣៨ ឆ្នាំ បានភ្ញាក់ពីដំណេកនៅព្រឹកព្រលឹមម៉ោង ៦ និង ៣០ នាទី ហើយបានចូលក្នុងបន្ទប់ទឹកដើម្បីបត់ជើង ។ ខណៈកំពុងតែបត់ជើងសុខៗ ស្រាប់តែពស់១ក្បាលលូនចេញពីបង្គន់ ហើយហក់មកខាំប្រដាប់ភេទរបស់គាត់តែម្តង ។

បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​

ក្រោយពីត្រូវពស់នោះខាំប្រដាប់ភេទភ្លាម គាត់ក៏បានស្រែកឲ្យគេជួយ និងនាពេលនោះ ប្រពន្ធរបស់គាត់មកដល់ និងបានហៅអ្នកជិតខាងឲ្យជួយ ។

គួរបញ្ជាក់ថា មុនពេលដួល គាត់បានគ្រប់គ្រងយកខ្សែចងក្បាលពស់នោះទៅនឹងទ្វាបន្ទប់ទឹក ។ ប៉ុន្តែ គាត់ត្រូវបានពួកអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីគាត់ហូរឈាមច្រើនពេក ។

យោងតាម Bangpakong News ពស់ថ្លាន់នេះក្រោយមក ត្រូវបានព្រលែងចូលទៅក្នុងព្រៃវិញ ខណៈដែលបុរសរងគ្រោះស្ថិតក្នុងស្ថានភាពស្ថិរភាពនៅក្នុងមន្ទីរពេទ្យ ៕

បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​ បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​ បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​ បុរស​ម្នាក់​កំពុង​អង្គុយបត់ជើង​សុខៗ ស្រាប់តែ​ពស់ថ្លាន់​១​ក្បាល​លូន​ចេញពី​ក្នុង​បង្គន់​ហក់​ខាំ​ប្រដាប់ភេទ​រងរបួស​ធ្ងន់​