រថយន្ត​កុងតឺន័រ បុក​ជាមួយ​រថយន្ត​ដឹក​សាំង ​នៅ​ផ្លូវបំបែក​ស្រែអំបិល​​ផ្ទុះ​ឆេះ​

រថយន្ត​កុងតឺន័រ បុក​ជាមួយ​រថយន្ត​ដឹក​សាំង ​នៅ​ផ្លូវបំបែក​ស្រែអំបិល​​ផ្ទុះ​ឆេះ​



​កោះកុង ៖ នៅ​​វេលា​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​នេះ មាន​ករណី​រថយន្ត​ដឹក​ប្រេង បុក​ជាមួយ​រថយន្ត​កុងតឺន័រ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ស្រែ​អំបិ​ល បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ករណីនេះ គឺ​កើតឡើង​ក្រោយពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង​តេ​លា មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះសីហនុ​ ទៅ​ភ្នំពេញ បាន​បើក​ជែង​រថយន្ត ​ដែល​មាន​ទិសដៅ​ស្របគ្នា ដល់​ចំណុច​កើត​ហេតុ ក៏​ក្រឡាប់​ពោង​ប្រេង​ទៅ​ក្បែរ​រថយន្ត​ដឹក​ជញ្ជូន​ ដែល​មាន​ទិសដៅ​​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​

​ទោះ​ជា​យ៉ាងណាក៏ដោយ ករណីនេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត និង​មនុស្ស​ផ្សេងទៀត​ទេ​៕

រថយន្ត​កុងតឺន័រ បុក​ជាមួយ​រថយន្ត​ដឹក​សាំង ​នៅ​ផ្លូវបំបែក​ស្រែអំបិល​​ផ្ទុះ​ឆេះ​

រថយន្ត​កុងតឺន័រ បុក​ជាមួយ​រថយន្ត​ដឹក​សាំង ​នៅ​ផ្លូវបំបែក​ស្រែអំបិល​​ផ្ទុះ​ឆេះ​