​សមាគមអតីត​យុទ្ធជន​កម្ពុជា ខេត្ត​ព្រៃវែង ប្រជុំ​គៀង​គរ​រក​មូលនិធិ​ទ្រទ្រង់​សមាគម​

​សមាគមអតីត​យុទ្ធជន​កម្ពុជា ខេត្ត​ព្រៃវែង ប្រជុំ​គៀង​គរ​រក​មូលនិធិ​ទ្រទ្រង់​សមាគម​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៦ នៅ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត បាន​បើក​កិច្ច​ប្រជុំ​ការងារ​ សមាគមអតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​គៀង​គរ​រក​មូលនិធិ ទ្រទ្រង់​សមាគម ក្រោម​អធិបតីភាព ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ។​

លោក​ឧត្ដមសេនីយ៍​ត្រី មឿ​ន សាម៉ន ប្រធាន​គណៈកម្មាធិការ​សមាគម អតីត​យុទ្ធជន​កម្ពុជា ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា អតីត​យុទ្ធជន ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា សមាគម​មាន​គោលដៅ ពង្រឹងពង្រីក​គ្រឹះ​ការ​ពារជាតិ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ជាតិ​មួយ​ដ៍​ត្រឹមត្រូវ លើក​ស្ទ​យ​ជីវភាព​រស់នៅ ប្រកបដោយ​ក្តី​មេត្តា​ករុណា​ ចំពោះ​បុព្វការី​ជន ប្រជាជន អតីត​យុទ្ធជន យុទ្ធ​នារី នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ ដែល​កន្លងមក​បាន​ធ្វើ​ពលី​កម្ម​យ៉ាង​ធំធេង បូជា​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន នៅ​គ្រប់​ដំណាក់កាល ​នៃ​ប្រវត្តិសាស្ត្រ ជាពិសេស​ក្នុង​ដំណាល​តស៊ូ​រំដោះ​ជាតិ​ អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​ដំណាក់កាល​អនុវត្ត​ នយោបាយ​ឈ្នះ ឈ្នះ របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ជួយ​ធ្វើ​ឲ្យ​ជីវភាព​ អតីត​យុទ្ធជន​ មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង។

លោក​សំណូមពរ​ដល់​ប្រធាន​គណៈកម្មាធិការ សមាគមអតីត​យុទ្ធជនកម្ពុជា ថ្នាក់​ស្រុក ក្រុង អំពាវនាវ​ដល់​សប្បុរសជន និង​អាជីវករ​នៅ​មូលដ្ឋាន​ស្រុក ឲ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្ដល់​ថវិកា និង​សម្ភារៈ សម្រាប់​តម្កល់ទុក​ក្នុង​មូលនិធិ​ថ្នាក់​ស្រុក យ៉ាងហោចណាស់​ សម្រាប់​បើក​អោយ​សព ១​នាក់​ស្មើ​និង​៤​លាន​រៀល បើ​បាន​លើស​ពី​នេះ​កាន់តែ​ល្អ​។ សូម​ឲ្យ​លោក​ប្រធាន​កិត្តិយស​សមាគម អតីត​យុទ្ធជនកម្ពុជា ថ្នាក់​ស្រុក ក្រុង មេត្តា​ជួយ​ដឹកនាំ និង​បំផុស​ចលនា​គ្រប់​បណ្តា សិល្បកម្ម រោងចក្រ និង​អាជីវករ​នៅ​ក្នុង​មូលដ្ឋាន ជួយ​ឧបត្ថម្ភ ថវិកា សម្ភារៈ ឲ្យ​ដល់​គណៈកម្មាធិការ ក្រុង ស្រុក តម្កល់ទុក​បម្រុង​ដោះស្រាយ​ ជាជាយថាហេតុ​ក្នុង​ករណី​ចាំបាច់​។

លោក ជា សុ​មេធី​អភិបាលខេត្ត បាន​ណែនាំ​ដល់ ប្រធាន​គណៈកម្មាធិការ​អតីត​យុទ្ធជន ខេត្ត ក្រុង ស្រុក ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង គៀង​គរ ដល់​គ្រប់​បណ្តា​ស្ថាប័នរដ្ឋ ឯកជន អាជីវករ សិប្បករ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បន្ត​ទៀត សម្រាប់​ជួយ​ដល់​អតីត​យុទ្ធជន​ ដែល​មាន​គុណបំណាច់​ធំធេង ចំពោះ​ជាតិ និង​ប្រជាជន​កន្លងមក​។ លោក​បាន​ថ្លែង​នូវ​ការ​កោត​សរសើ​ ចំពោះ​បណ្តា​មន្ទីរ​អង្គភាព​នានា ដែល​បាន​ជួយ​គាំទ្រ​ថវិកា​ សម្រាប់​តម្កល់ទុកនៅ​ក្នុង​សមាគម សម្រាប់​ជួយ​ដោះស្រាយ​ជូន​អតីត​យុទ្ធជន៕