ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

ទីក្រុង​ Milan ប្រទេស​អ៊ីតាលី កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ​ដោយ​សង់​​​កន្លែង​ស្វាគមន៍​អ្នកគាំទ្រ​​ មុន​​ជំនួប​រវាង​ក្រុម​ខ្លាំង​អេស្ប៉ាញ​ទាំង​២ នៅ​​ចុង​សប្ដាហ៍​នេះ។

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

កីឡដ្ឋាន​ San Siro ​នឹង​បើក​ទ្វារ​ទទួល​ក្រុម​ Real Madrid និង​ Atletico Madrid ​នៅ​យប់​ថ្ងៃ​សៅរ៍ ​ខណៈ​ដែល​ក្រុម​​គូ​ប្រជែង​​នៅ​ទីក្រុង​ Madrid ទាំង​២​នេះ នឹង​ត្រូវ​ប្រកួត​គ្នា​ស្លាប់រស់ ​ប្រជែង​យក​ពាន​រង្វាន់​កំពូល​អឺរ៉ុប។

 

ក្រុម​ស្ដេច​ស Real Madrid ធ្លាប់​ឈ្នះ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​នេះ សរុប​១០​ដង ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ពួកគេ​​សង្ឃឹម​អាច​បង្កើន​កំណត់ត្រា​ ដោយ​លើក​ពាន​ទី​១១​បាន។ រីឯ​ក្លឹប​ Atleticoវិញ តាំង​ពី​បង្កើត​ឡើង​រយៈពេល​១១៣​ឆ្នាំ​មក មិន​ដែល​ឈ្នះ​ពាន​នេះ​ទេ ​តែ​​ពួកគេ​សង្ឃឹម​ថា​​ថ្ងៃ​សៅរ៍​​នេះ នឹង​អាច​​លើក​ពាន​ បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​បាន៕

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ទីក្រុង​ Milan ត្រៀម​ស្វាគមន៍​អ្នកគាំទ្រ​ នៅ​ផ្ដាច់ព្រ័ត្រ UCL

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror