សាកល​​វិទ្យាល័យ​៩នៅ​អង់គ្លេស​​​​​​ ​​​មាន​សិស្ស​​​​​ក្លាយ​ជា​ថៅកែ​ក្រុមហ៊ុន​ច្រើន​ជាង​គេ​

​​​និស្សិត​​រៀន​ថ្នាក់​​ឧត្ដមសិក្សា​ភាគ​ច្រើន​​នៅ​ប្រទេស​​​​​​អង់គ្លេស​ ​តែង​​​តែ​មាន​​ក្ដី​​សុបិន​​​​​​ចង់​បើក​​ជំនួញ​​រក​ស៊ី​ខ្លួន​​​ឯង​ ជាជាង​​ធ្វើការ​ស៊ីប្រាក់ខែ​ ​ព្រោះ​​ពួក​គេ​គិត​​ថា​​​នឹង​​ទទួល​បាន​សេរីភាព​​​ច្រើន​ និង​​មិន​រង​សម្ពាធ​​​ពី​​នរណា​ម្នាក់​​ឡើយ​។

សាកល​​វិទ្យាល័យ​៩នៅ​អង់គ្លេស​​​​​​ ​​​មាន​សិស្ស​​​​​ក្លាយ​ជា​ថៅកែ​ក្រុមហ៊ុន​ច្រើន​ជាង​គេ​

 

ការ​​យល់​​​ឃើញ​​​​ស្ទើរ​​​គ្រប់​​​​គ្នា​បែប​នេះ​ បាន​ធ្វើ​​ឲ្យ​​ពួក​គេ​​ដើរ​​តាម​ក្ដី​សុបិន​​​​ ​គួប​​ផ្សំ​​នឹង​​​​​​​​ជីវភាព​​ធូរធារ​​របស់​ពួក​គេ​មាន​ស្រាប់​ ​ធ្វើ​​ឲ្យ​​និស្សិត​​​​​ជា​ច្រើន​​​​ពេល​បញ្ចប់​ការ​សិក្សា​​​ហ៊ាន​​បើក​​អាជីវកម្ម​ផ្ទាល់​ខ្លួន​បាន។ ​​

បើ​យោង​​ទៅ​តាម​​​គេហទំព័រ​​​​វាស់​ស្ទង់ Emolument.com ​​​បាន​​ស្រង់​​​វិភាគ​​ទិន្នន័យ​​​​ពី​​បណ្ដា​​អតីត​និស្សិត​​​​​​​​តាម​សាកល​វិទ្យាល័យ​​​នានា​​ចំនួន​ ២​៦០០០​នាក់ ​បាន​​​​​រក​ឃើញ​ថា​​​​​​​​​​​​​អត្រា​​​​​​​​​​​​និស្សិត​​​ក្លាយ​ជា​​នាយក​ប្រតិបត្តិ​ (CEO) និង​​មន្ត្រី​​ប្រធាន​​បច្ចេកវិទ្យា​ ​​មាន​ចំនួន​ច្រើន​​នៅ​តាម​​សាកល​វិទ្យាល័យ​​ខាងក្រោម​​​ទូទាំង​​ប្រទេស​​អង់គ្លេស។​

៩. ​ Sheffield University មាន​ ២,៣%

៨. Leicester University មាន​ ២,៦%

៧.​  Royal Holloway University មាន ២,៦%

៦. University of London  មាន ២,៩%

៥. Leeds Beckett University មាន​ ៣,១%

៤. Strathclyde University មាន​ ៣,១%

​៣. Birmingham University  មាន​ ៣,២%

២. Cambridge University  ​មាន​ ៣,៨%

១.  London Business School  ​មាន​ ៥% ជា​​មធ្យម​​​​​សិស្ស​​ម្នាក់​​ក្នុង​ចំណោម​ ២០​នាក់ ​​​​​​រៀន​ចប់​​​​ក្លាយ​ជា​​​​​ម្ចាស់​ក្រុមហ៊ុន៕

 

 សាកល​​វិទ្យាល័យ​៩នៅ​អង់គ្លេស​​​​​​ ​​​មាន​សិស្ស​​​​​ក្លាយ​ជា​ថៅកែ​ក្រុមហ៊ុន​ច្រើន​ជាង​គេ​សាកល​វិទ្យាល័យ Cambridge University 

ចុចអាន៖ ​សាកល​វិទ្យាល័យ​២​នៅ​អាស៊ាន​ ជាប់​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​ទាំង​២០​ក្នុង​លោក

ចុចអាន៖ អតីត​និស្សិត​៨៦​គូ រៀបការ​នៅ​ក្នុង​សាកលវិទ្យាល័យ

ចុចអាន៖ សាកលវិទ្យាល័យ​​ធំៗ​ទាំង​១០​ជុំវិញ​ពិភពលោក​ ល្បី​ខាង​ជំនាញ IT

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Independent