អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នារីចិត្តសឿងម្នាក់ បានបើករថយន្តម៉ាកទំនើបរបស់ខ្លួន បំបុករថយន្តមួយគ្រឿងទៀត ដោយសារតែខឹងចតទើសទែងផ្លូវចេញ របស់នាង ហើយបែរជាត្រូវបានមហាជនជាច្រើន មានការសាទរទៅវិញ តែលទ្ធផលក៏អន់ចង់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា នារីម្នាក់មកពីទីក្រុង Xiamen ត្រូវបានឃាត់ខ្លួន ក្រោយពីរូបនាងបានសម្រេចចិត្ត ជិះរថយន្តម៉ាក Land Rover បំបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក Jaguar ចំនួន៦ដង មូលហេតុក៏ដោយសារតែ បុរសដែលជាម្ចាស់រថយន្ត Jaguar ចតនៅលើចិញ្ចើមផ្លូវបាំង ផ្លូវចេញរបស់នាង។ មិនតែប៉ុណ្ណោះ មានអ្នកដំណើរ និងមនុស្សម្នារាប់សិបនាក់ស្ថិតក្នុងហេតុការណ៍នោះ បែរជានាំគ្នាសាទរចង់ឲ្យនាង ជិះបំបុករថយន្តនោះទៅវិញ ខណៈដែលប៉ូលិសបានត្រឹមតែឈរមើល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បន្ថែមលើករណីយមួយនេះដែរ នៅមានរឿងពីក្រោយនេះផងដែរ ដែលធ្វើឲ្យនាងហ៊ានសម្រេចចិត្តធ្វើយ៉ាងដូច្នោះ។

បើយោងតាមប្រភពសារព័ត៌មាន NetEase បានរាយការណ៍ឲ្យដឹថា វាគឺជារឿងមួយដែលទាក់ទងទៅនឹង រឿងផ្ទាល់ខ្លួនរវាងម្ចាស់រថយន្តបង្កហេតុ និងបុរសដែលជាម្ចាស់រថយន្តរងគ្រោះផងដែរ ទើបនារីចិត្តសឿងម្នាក់នោះ ជិះរថយន្ត Land Rover ហ៊ានប្រលះជាមួយនឹងរថយន្ត Jaguar។ មូលហេតុដោយសារតែ មានជម្លោះរឿងលុយកាក់ ដែលទាក់ទងទៅនឹងករណី ម្ចាស់រថយន្ត Jaguar ឆបោកលុយម្តាយរបស់នារីបង្កហេតុ ទើបបណ្តាលឲ្យមានរឿងយ៉ាងដូច្នេះកើតឡើង។

ប្រភពដដែលបន្តថា ទោះបីជាយ៉ាងណា វាក៏ជារឿងមួយដែលមិនត្រឹមត្រូវផងដែរ ដែលបុរសជាម្ចាស់រថយន្ត Jaguar ចតរថយន្តរបស់ខ្លួននៅលើចិញ្ចើមផ្លូវយ៉ាងដូច្នេះ ហើយថែមទាំងបិទផ្លូវចេញចូលរថយន្តរបស់អ្នកដទៃ ដែលវាក៏ជាទង្វើអសីលធម៌នៅក្នុងសង្គមមួយផងដែរ៕

ចុះម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ ក្រោយពេលម្ចាស់រថយន្តដ៏ទំនើបមួយគ្រឿង  ដែលធ្វើឲ្យពួកគេហាក់មិនសុខចិត្តនៅឈរមើលនោះទេ ទើបសម្រេចចិត្តប្រើធម៌ក្តៅតែម្តង។ រថយន្ត Porsche ដែលចតបិទផ្លូវចេញចូលរថយន្ត Porsche ពណ៌សមួយគ្រឿង ត្រូវបានអ្នកភូមិលេងមួយចាស់ដៃ បន្ទាប់ពីចតបិទផ្លូវចេញចូល រយៈពេលជាង១៤ម៉ោង។ អ្នកភូមិក្បែរនោះជាច្រើន បានគប់ស៊ុត មី ទឹកខ្មៅ ក៏ដូចជាថ្នាំពណ៌ជាច្រើន បណ្តាលឲ្យរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿងនោះ ក្លាយជាមើលមិនយល់តែម្តង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃអង្គារ៍កន្លងទៅ វេលាម៉ោងប្រហែល ១០ព្រឹក។ ម្ចាស់រថយន្ត Porsche ត្រូវគេស្គាល់ឈ្មោះថា Huang បានចតរថយន្តរបស់ខ្លួនចោល ក្រោយពីរូបគាត់មានជម្លោះជាមួយនឹង សន្តិសុខយាមកាមម្នាក់ រឿងទារប្រាក់ ៧០យ័ន (ប្រហែល១០ដុល្លារអាមេរិក) សម្រាប់ការចត ៧ថ្ងៃរបស់គាត់។

លោក Huang ដែលជាម្ចាស់រថយន្តខាងលើ បានឲ្យដឹងថា គាត់ជាអ្នករស់នៅទីនោះម្នាក់ មិនគួរណាមានការផាកពិន័យជាច្រើនដូច្នេះទេ។ ជាក់ស្តែងនៅក្នុងជម្លោះនោះ សន្តិសុខខាងលើ បានជេរប្រមាថមកកាន់រូបគាត់ទៀតផង។យ៉ាងណាមិញ ដោយមិនបានគិត ពីផលប៉ះពាល់ទៅដល់អ្នកជិតខាង លោក Huang ក៏បានផ្គើននឹងសន្តិសុខម្នាក់នោះ ដោយចតរថយន្តរបស់ខ្លួនជាច្រើនម៉ោង បណ្តាលឲ្យស្ទះផ្លូវចេញចូលរបស់អ្នកស្រុក ទើបក្រោយមក ក៏កើតមានការគប់មកលើរថយន្ត របស់គាត់នេះតែម្តង។

ក្រោយហេតុការណ៍កើតឡើងដូចនេះ ប៉ូលិសក៏បានបញ្ជាឲ្យលោក Huang យករថយន្តរបស់ខ្លួនចេញ ហើយគាត់ក៏បានទទួលមេរៀនមួយយ៉ាងធំ សម្រាប់ជីវិតដូចនេះ សម្រាប់ចំណាំទៅថ្ងៃក្រោយផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)

អន់ចង់! ប្រាប់ហើយថា កុំឲ្យចតឡាន ទើសមុខទើសមាត់ចែ លទ្ធផលចឹងម៉ង (មានវីដេអូ)