​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ អាច​មាន​ផលវិបាក​ទាំងនេះ​

​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ អាច​មាន​ផលវិបាក​ទាំងនេះ​

​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ មិន​ខុស​គ្នា​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ធម្មតា​ទេ គឺ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម តែ​គ្រាន់តែ​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​វា​អាច​ប៉ះពាល់ ដល់​សុខភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​នោះ ច្រើន​តែ​ត្រឡប់​មក​ធម្មតា​វិញ​លឿន ក្រោយ​ពី​សម្រាលកូន​រួច​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​បែបនេះ អ្នកនឹង​ប្រឈម​ខ្លាំង នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ នៅ​ថ្ងៃ​អនាគត​ទៀត​។

ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ គឺ​សម្រាលកូន​មក​មាន​សុខភាព​ល្អ​ទេ​។ យ៉ាងណាមិញ បើសិនជា​មិន​មាន​ការគ្រប់គ្រង​ជាតិ​ស្ករ​ល្អ​ទេនោះ អ្នក​អាច​នឹង​សម្រាលកូន ដោយ​វះកាត់​វិញ ហើយក៏​អាច​មាន​ផលវិបាក ទាំង​ម្តាយ​នឹង​កូន​ថែម​ទៀត​។

ផលវិបាក​របស់​កូន​

  • ​កូន​ធំ​ពេក​
  • ​កូន​កើត​មិន​គ្រប់​ខែ និង​មាន​បញ្ហា​ពិបាក​ដកដង្ហើម​
  • ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
  • ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ នៅ​ថ្ងៃក្រោយ​។​

​ផលវិបាក​ចំពោះ​ម្តាយ​

  • ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ត្រៀម​ក្រឡាភ្លើង​
  • ​អាច​នឹង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ នៅ​ថ្ងៃក្រោយ​៕

​អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។