តុលាការ​ដោះ​លែង​​អតីត​មន្ត្រី​ម្នាក់​ដើម្បី​ឲ្យ​ទៅ​ចូលរួម​មង្គលការ​កូន​

ក្រុមមន្ត្រីតុលាការបានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តបន្ទាយមានជ័យបានបង្គាប់ឲ្យដោះលែងអតីតមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទឆបោកពីពន្ធនាគារ ដើម្បីឲ្យគាត់អាចទៅចូលរួម ពិធីរៀបមង្គលការកូនស្រីរបស់គាត់។ លោក ទូ ធានតឺ ដែលជាអភិបាលរងខេត្តបន្ទាយមានជ័យរហូតដល់ឆ្នាំ២០០៧ ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនជុំវិញការកាត់ឲ្យជាប់ទោសកាលពីខែកុម្ភៈ ដែលកើតចេញពីការឆបោកដែលគាត់បានប្រព្រឹត្តក្នុងឆ្នាំ២០០៤ ប៉ុន្តែបានចំណាយពេលនៅក្នុងពន្ធនាគារតែ១សប្ដាហ៍ប៉ុណ្ណោះមុនពេលត្រូវបានអនុញ្ញាតឲ្យចេញម្តងទៀត។ លោក អ៊ុក សារ៉ាន់ ក្រឡាបញ្ជីរបស់ចៅក្រម ម៉ម ចាន់វណ្ណៈ បានមានប្រសាសន៍ថា “ចៅក្រមបានសម្រេចដោះលែងគាត់ឲ្យនៅក្រៅឃុំកាលពីថ្ងៃច័ន្ទ ដើម្បីឲ្យគាត់ទៅចូលរួមពិធីមង្គលការកូនរបស់គាត់”។ លោក អ៊ុក សារ៉ាន់ បានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមថា “គាត់បានបង់ប្រាក់ចំនួន២៧០.០០០បាត [ប្រហែល៧.៥០០ដុល្លារ] ដល់តុលាការដើម្បីបាននៅក្រៅឃុំ” ។ អតីតមន្ត្រីរូបនេះដែលត្រូវបានតាមដានជាច្រើនឆ្នាំដោយសារមន្ត្រីផ្សេងទៀត ពាណិជ្ជករ និងអ្នកភូមិចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយនោះ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទឆបោក ប៉ុន្តែព័ត៌មាន លម្អិតអំពីរឿងក្ដីនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ពិធីរៀបមង្គលការនៅពេលខាងមុខមិនមែនជាហេតុផលតែមួយគត់សម្រាប់ការសម្រេចរបស់តុលាការក្នុងការដោះលែងលោក ទូ ធានតឺ ឲ្យនៅ ក្រៅឃុំទេ។ លោកបានថ្លែងថា “វាជាបទល្មើសមជ្ឈិម។ គាត់មានជំងឺថ្លើមធ្ងន់ធ្ងរ។គាត់មានប្រាក់ធានា… ហើយហេតុផលមួយទៀតគឺពិធីរៀបមង្គលការកូនរបស់គាត់នៅខែក្រោយ”។ លោក ផាន់ វណ្ណរ័ត្ន បានបន្ថែមថា លោក ទូ ធានតឺ ត្រូវបានកាត់ឱ្យជាប់ទោសកំបាំងមុខ ហើយគាត់បានស្នើសុំឱ្យកាត់ក្តីឡើងវិញ ដោយអនុញ្ញាតឲ្យគាត់ស្វែងរកការនៅក្រៅឃុំ បើទោះជាគាត់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររួច […]

The post តុលាការ​ដោះ​លែង​​អតីត​មន្ត្រី​ម្នាក់​ដើម្បី​ឲ្យ​ទៅ​ចូលរួម​មង្គលការ​កូន​ appeared first on The Cambodia Daily.