ផ្លែព្នៅផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើន

ផ្លែព្នៅមានដើមកំណើតពីប្រទេសឥណ្ឌា ហើយយើងក៏អាចរកវាបាននៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងក្នុងក្បួនឳសថបុរាណខ្មែរបានចាត់ទុកផ្លែព្នៅគឺជាប្រភេទឳសថដែលផ្តល់ផលប្រយោជន៍ដល់សុខភាពដូចជាៈ

១. ជំនួយដល់ប្រព័ន្ធរំលាយអាហារ
ផ្លែព្នៅមានមុខងារសំរាប់រំលាយអាហារព្រោះវាអាចជួយបំផ្លាញព្រូនឬក៏ប៉ារ៉ាស៊ីតដែលមាននៅក្នុងពោះវៀន។ ម៉្យាវិញទៀតផ្លែព្នៅក័ត្រូវ
បានគេចាត់ទុកថាជាប្រភេទថ្នាំសំរាប់ព្យាបាលជំងឺរាគមួលរាំរៃផងដែរ។

២. ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម
ការពិសារផ្លែព្នៅ ៥០ មីលីក្រាម ជាមួយទឹកក្តៅអ៊ុនៗជារៀងរាល់ថ្ងៃ អាចជួយដល់ការបណ្តេញជាតិពុលដែលមាននៅក្នុងចរន្តឈាម ថ្លើម ហើយនិងតម្រង់នោមបានយ៉ាងល្អប្រសើរ។

៣. ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម

សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែមតាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។

៤. ជួយសំរួលដល់ប្រព័ន្ធផ្លូវដង្ហើម

ស្លឹករបស់ផ្លែព្នៅអាចជួយឲ្យយើងជៀសផុតពីជំងឺផ្តាសាយហើយវាក៏អាចជួយព្យាបាលជំងឺក្អករាំរៃទៀតផងដោយវាមានមុខងារប្រមូលមេរោគដែលមាននៅតាមផ្លូវដង្ហើម៕

ប្រភព៖  whatsupkhmer

អ្នកនឹងចូលចិត្ត

  • ផ្លែព្នៅផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: