ចង់ស្រកទម្ងន់ ដោយមិនមានការឈឺចាប់ រឺអស់ប្រាក់ច្រើន សូមកុំមើលរំលងភេសជ្ជះពីធម្មជាតិនេះ

បច្ចុប្បន្ន មនុស្សជាច្រើនព្យាយាមបរិភោគអាហារដែលជួយដល់សុខភាព ហើយពួកគេទាំងនោះបានជ្រើសរើសយកផ្លែឈើស្រស់ និងបន្លែ ដើម្បីទទួលបានសុខភាពល្អ។ ហេតុនេះ មានមនុស្សជាច្រើនស្វែងរកភេសជ្ជៈដែលផ្តល់នូវសុខភាព ពិសេសភេសជ្ជៈសម្រាកទម្ងន់ នៅពេលពួកគេមានទម្ងន់ធាត់ជ្រុល។ ខាងក្រោមនេះ យើងនឹងណែនាំពីរូបមន្តធម្មជាតិមួយដើម្បីសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៖

១). គ្រឿងផ្សំ៖
– ក្រូចឆ្មាមួយផ្លែ
– ស្លឹកជីវ៉ាន់ស៊ុយបារាំងប្រមាណជា២៨ក្រាម
– ទឹកសុទ្ធមួយពែង

២). វិធីធ្វើ៖
– ដំបូងយកក្រូចឆ្មាមួយផ្លែ(ច្របាច់យកទឹក) និងស្លឹកជីវ៉ាន់ស៊ុយបារាំងប្រមាណជា២៨ក្រាម ទៅលាយជាមួយនឹងទឹកប្រមាណជាមួយពែង។
– យកគ្រឿងផ្សំទាំងនោះក្រឡុកបញ្ចូលគ្នារយៈពេល៥នាទី បន្ទាប់មក អ្នកនឹងបានភេសជ្ជៈសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព។

៣). របៀបប្រើ៖
– អ្នកត្រូវតែផឹកនៅពេលស្រស់ៗគ្រប់ពេលទាំងអស់។ បន្ទាប់មក អ្នកត្រូវតែផឹកភេសជ្ជៈនេះរាល់ថ្ងៃឲ្យបាន៥ថ្ងៃ បន្ទាប់ពីអាហារពេលព្រឹករួច។
ត្រូវចងចាំថា មិនត្រូវផឹកភេសជ្ជៈនេះច្រើនពេកឡើយ។ ការផឹកភេសជ្ជៈដែលមានវីវ៉ាន់ស៊ុយបារាំងច្រើនពេក អាចនឹងធ្វើឲ្យអ្នកខ្វះគ្រាប់ឈាមក្រហម។ ហេតុនេះ នៅពេលដែលអ្នកប្រើប្រាស់ភេសជ្ជៈនេះបាន៥ថ្ងៃ សូមផ្អាកប្រើ១០ថ្ងៃសិន មុននឹងបន្តប្រើប្រាស់ភេសជ្ជៈនេះទៀត។ ធ្វើរបៀបនេះ អ្នកនឹងទទួលបានលទ្ធផលដ៏មិនគួរឲ្យជឿ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ចង់ស្រកទម្ងន់ ដោយមិនមានការឈឺចាប់ រឺអស់ប្រាក់ច្រើន សូមកុំមើលរំលងភេសជ្ជះពីធម្មជាតិនេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: