រថយន្ត​ដឹក​ស៊ីទែន​សាំង បុក​ឡាន​ដឹក​ទំនិញ ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅលើផ្លូវជាតិ​លេខ៤

រថយន្ត​ដឹក​ស៊ីទែន​សាំង បុក​ឡាន​ដឹក​ទំនិញ ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅលើផ្លូវជាតិ​លេខ៤

ព្រះសីហនុ ៖ ករណី​អគ្គិភ័យ​មួយ​បាន​កើត​ឡើង ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ ហើយ​ត្រូវ​គេ​កាត់​ផ្ដាច់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​រយៈពេល​ជាង​២​ម៉ោង​ ខណៈ​ពេល​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ឥន្ធនៈ មួយ​គ្រឿង​បើក​ក្រឡាប់​បុក​ជាមួយ​នឹង​រថយន្ត​កុង​ទីន័​រ ដឹក​ទំនិញ​មួយ​គ្រឿង​ផ្សេងទៀត ក្នុង​គោលដៅ​បញ្ច្រាស​ទិស​គ្នា ​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១០​និង​១៥​នាទី​ថែ្ង​ទី២៦​ ខែឧសភា ឆ្នាំ ២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤​ត្រង់​ចំណុច ខាងលិច​គល់​ស្ពាន​ក្អោ​ង ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ស្ថិតនៅ​ក្នុង​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​សំណាង​ល្អ នៅ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ ​មិន​បង្ក​ឲ្យ​​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណា​ម្នាក់ នោះ​ទេ​។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ គេ​សង្កេតឃើញ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ឈរជើង​ការពារ​នៅ​តំបន់​នោះ រួម​នឹង​ប៉ូលិស​ ក៏បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ផង​ដែរ​ ក្នុង​គោលដៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ មិន​អាច​ចូល​ទៅ​ជួយ​បាន ហើយ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅដល់​រថយន្ត​ដឹក​ប្រេង​នឹង​រថយន្ត​កុង​ទីន័រ​ ត្រូវ​បាន​អណ្ដាត​ភ្លើង​ឆាបឆេះ អស់​ស្ទើរ​សល់​តែ​ឆ្អឹង​ដែក​ទៅ​ហើយ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ បើ​តាម​សាក្សី​រស់នៅ​ក្បែរៗ​នោះ​ បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន ​ក្នុង​គោល​ដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​បើក​ដល់​ចំណុច​កើតហេតុ បាន​បើក​ជែង​នឹង​រថយន្ត​មួយ​គ្រឿង ដែល​បើក​នៅ​ពី​មុខ​ស្រប​ទិស​គ្នា​ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ប្រេង​នោះ ​រ៉េ​ចង្កូត​ក្រឡាប់​ ហើយ​បាន​ទៅ​បុក​នឹងរថយន្ត​កុង​ទីន័រ​មួយ​គ្រឿង​ផ្សេងទៀត ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​មក​ពី​មុខ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​បង្ក​ជាអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុងពេលនោះ​តែ​ម្តង​ ហើយ​បន្ត​រាលដាល​ឆាបឆេះ តូប​លក់ដូរ នៅ​ជាប់ ចិញ្ចើម​ផ្លូវ​អស់​ចំនួន​ពីរ​នឹង​ទ្រុង​ជ្រូក​មួយ​ផង​ដែរ។

​ចំណែក​ឯ​ចរាចរណ៍​នៅ​ត្រង់​ចំណុច​នោះ ​ត្រូវ​កាត់ផ្ដាច់​ទាំងស្រុង គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លង​កាត់​ឡើយ​ ត្រូវ​រង់ចាំ​អស់​រយៈពេល​ជាង​២​ម៉ោង ដោយ​ខ្លាច​បង្ក​គ្រោះថ្នាក់ ដោយឡែក​ចំពោះ​ការ​ខាតបង់ ក្នុង​ករណី​នេះគេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ គ្រាន់តែ​ដឹង​ថា ប្រេង​ឥន្ធនៈ​ចំណុះ​ប្រមាណ​ជាង​៣​ម៉ឺន​លីត្រ ត្រូវ​បាន​ឆាប​ឆេះ​អស់ទាំង​ស្រុង​ និង​រថយន្ត​ទាំងពីរ​គ្រឿង​ឆេះ​អស់​សល់​តែ​ឆ្អឹង​ដែក។
បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច រៀបចំ​ធ្វើការ​ស្ទូច​នាំ​យក​ទៅ​រក្សាទុក​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕