សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹកស្អែក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ គណៈរដ្ឋមន្ត្រី​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ តាម​គម្រោង​នឹង​មាន​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន ដែល​គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​អនុម័ត​នៅ​ព្រឹកស្អែក​នេះ ៕