លោក កឹម សុខា ដឹកនាំ​ប្រជុំ​ក្រុមតំណាងរាស្ត្រ​

ភ្នំពេញ:
មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បានអោយដឹងថា នៅវេលា​ម៉ោង ២
​រសៀល ថ្ងៃទី​២៦ ខែឧសភា នេះ លោក​កឹម សុខា ប្រធានស្តីទី គណបក្ស​
​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​កិច្ចប្រជុំ​ជា​មួយក្រុម​តំណាងរាស្ត្រ ផ្តោតលើ​ស្ថានការណ៍​នយោបាយ និង​ជាពិសេស​លើ​ករណី តុលាការ​បន្ត​នីតិ​​វិធី​រឿង​របស់លោក (​កឹម សុខា​) ដែល​មិន​ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​២៦ ខែឧសភា នេះ​៕V​/S