ពួក​ជួញដូរ​គ្រឿង​ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ជា​ក្បូន ជាមួយ “​បណ្តោង​ក​” សរសេរថា “​ខ្ញុំ​ជា​អ្នកលក់​គ្រៀង​ញៀន សូមកុំ​យកតម្រាប​តាម​ខ្ញុំ​”

ពួកអ្នកលក់គ្រឿងញៀន១ក្រុម ត្រូវបានបង្ខំឲ្យដើមយ៉ាងអាម៉ាស់ ជាមួយស្លាកសញ្ញាព្យួរនឹង.ករបស់ពួកគេ ស្ថិតតាមបណ្តាដងផ្លូវជាច្រើន នៅក្នុងប្រទេសហ្វីលីពីន ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនលក់គ្រឿងញៀនចំនួន ១១ នាក់ ត្រូវបានបង្ខំឲ្យដើរជាក្បូន “Flores de Pusher” នៅក្នុងទីក្រុង Tanauan ប្រទេសហ្វីលីពីន ជាផ្នែកមួយនៃយុទ្ធនាការដ៏អាម៉ាស់ប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ពួក​ជួញដូរ​គ្រឿង​ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ជា​ក្បូន ជាមួយ “​បណ្តោង​ក​” សរសេរថា “​ខ្ញុំ​ជា​អ្នកលក់​គ្រៀង​ញៀន សូមកុំ​យកតម្រាប​តាម​ខ្ញុំ​”

ពួកគេម្នាក់ៗត្រូវបានបំពាក់ “បណ្តោងខ្សែក” ដោយសរសេរថាៈ “ខ្ញុំគឺជាអ្នកលក់គ្រឿងញៀន, សូមកុំយកតម្រាបតាមខ្ញុំ” តាមរយៈការបញ្ជាររបស់ចៅហ្វាយក្រុង Tanauan លោក Antonio Halili ។

កាសែតក្នុងស្រុកមួយរបស់ហ្វីលីពីន បានរាយការណ៍ថា អង្គភាពសន្តិសុខស៊ីវិលក្រុង Tanuan បានចាប់អ្នកលក់គ្រឿងញៀនចំនួន ១១ នាក់ និងអ្នកប្រើប្រាស់ជាច្រើននាក់ទៀត នៅក្នុងប្រតិបត្តិការកំទេចការទិញមួយ ។

យោងតាមការិយាល័យព័ត៌មានសាធារណៈក្រុង Tanuan, ចៅហ្វាយក្រុង Halili បានធ្វើការព្រលមានដល់ពួកអ្នកជួញដូរគ្រឿងញៀនដែលគេស្គាល់មុខសញ្ញា ឲ្យបញ្ឈប់អាជីវកម្មជួញដូរគ្រឿងញៀនខុសច្បាប់តទៅទៀត បើពុំនោះសោត នឹងត្រូវប្រឈមផលវិបាក ។

ក្រៅពីការដើរយ៉ាងអាម៉ាសនេះ, ពួកអ្នកលក់គ្រឿងញៀនទាំង ១១ នាក់ នោះ អាចត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងធ្វើអាជីវកម្មគ្រឿងញៀនខុសច្បាប់ ។

ចៅហ្វាយក្រុង Halili បាននិយាយថា លោកនឹងបន្តធ្វើតាម “វិធី” បែបនេះតទៅទៀត រហូតទាល់តែល្បឿនគ្រឿងញៀនក្នុងទីក្រុងបញ្ឈប់ ៕


ពួក​ជួញដូរ​គ្រឿង​ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ជា​ក្បូន ជាមួយ “​បណ្តោង​ក​” សរសេរថា “​ខ្ញុំ​ជា​អ្នកលក់​គ្រៀង​ញៀន សូមកុំ​យកតម្រាប​តាម​ខ្ញុំ​” ពួក​ជួញដូរ​គ្រឿង​ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ជា​ក្បូន ជាមួយ “​បណ្តោង​ក​” សរសេរថា “​ខ្ញុំ​ជា​អ្នកលក់​គ្រៀង​ញៀន សូមកុំ​យកតម្រាប​តាម​ខ្ញុំ​” ពួក​ជួញដូរ​គ្រឿង​ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ជា​ក្បូន ជាមួយ “​បណ្តោង​ក​” សរសេរថា “​ខ្ញុំ​ជា​អ្នកលក់​គ្រៀង​ញៀន សូមកុំ​យកតម្រាប​តាម​ខ្ញុំ​”