ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ មនុស្ស​ឆ្លាត​វៃ​​គួរ​តែ​មាន​របស់​ការពារ​​ទាំង​នេះ

យើងដឹងរួចមកហើយថាឲ្យតែឈានចូលមកដល់រដូវវស្សា ភ្លៀងរមែងតែធ្វើការបង្អុរធ្លាក់ចុះមកស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដូចនេះបើសិនជាអ្នកជាមនុស្សឈ្លាសវៃ អ្នកគួរតែត្រៀមរបស់ការពារខ្លួន ទប់ទល់នឹងស្ថានភាពភ្លៀងដែលមិនទៀតទាត់ពេលវេលានេះ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែមាន ៖

១. អាវភ្លៀង

សម្រាប់អ្នកជិះម៉ូតូ ដើម្បីការពារខ្លួនអ្នកពីការទទឹក ដោយសារទឹកភ្លៀងអ្នកគួរតែត្រៀមអាវភ្លៀងជាប់ជានិច្ចក្នុងកាបូប ឬ ក្រោមកែបម៉ូតូ ពីព្រោះការទទឹកដោយទឹកភ្លៀងមិនល្អនោះទេ សម្រាប់សុខភាពរបស់លោកអ្នក ។ សម្រាប់អាវភ្លៀងអ្នកគួរតែជ្រើសរើសយកប្រភេទអាវភ្លៀងដែលប្រើប្រាស់បានច្រើនដង ទោះវាមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាអាចការពាររាងកាយអ្នកបានយ៉ាងល្អ ។

បើអ្នកជ្រើសរើសប្រើអាវភ្លៀងដែលមានតម្លៃថោក វាមិនត្រឹមមិនអាចការពាររាងកាយអ្នកបានយ៉ាងល្អនោះទេ វាក៏ប៉ះពាល់ដល់បរិស្ថានផងដែរ ដោយសារវាប្រើប្រាស់បានត្រឹមតែម្ដង ឬ ពីរដង អ្នកនឹងបោះវាចោល ហើយអាវភ្លៀងទាំងនោះវាគឺជាប្រភេទប្លាស្ទិកដែលមិនងាយរលាយ។

២. អាវភ្លៀងគូ

បើសិនជាអ្នកឧស្សាហ៍ធ្វើដំណើរតាមម៉ូតូដោយមានដៃគូ អ្នកគួរតែជ្រើសរើសអាវភ្លៀងប្រភេទនេះ ពីព្រោះវាបានផ្ដល់ភាពងាយស្រួលទៅដល់អ្នកអង្គុយពីក្រោយក្នុងពេលបើកបរក្នុងស្ថានភាពមេឃភ្លៀង ជាពិសេសវាក៏ផ្តល់ឲ្យអ្នកនូវអារម្មណ៍កក់ក្ដៅផងដែរ។

៣. ស្រោមជើងការពារទទឹក

ថ្វីត្បិតតែអាវភ្លៀងអាចការពារខ្លួនប្រាណអអ្នកបានយ៉ាងល្អក៏ពិតមែនប៉ុន្តែ មិនប្រាកដថាជើងអ្នកមិនសើមនោះទេ។ សម្រាប់អ្នកដែលពាក់ស្បែកជើងស្បែកដែលមានតម្លៃថ្លៃប្រាកដជាមិនហ៊ានឲ្យស្បែកជើងរបស់ខ្លួនទទឹកនោះទេ ដូចនេះអ្នកត្រូវតែមានស្រោមជើងការពាររបៀបនេះ ពីព្រោះវាមិនមែនជាស្រោមជើងប្លាស្ទិកធម្មតានោះទេ ដោយសារវាត្រូវបានផលិតឡើងពីប្លាស្ទិកដែលមានគុណភាព ជាពិសេសវាមានទ្រនាប់បាទដូចជាស្បែកជើងអញ្ចឹងដែលអាចការពារពីភាពរអិលបានផងដែរ។ ស្រោមជើងប្រភេទនេះក៏អាចការពារជើងរបស់អ្នកពីមេរោគផ្សេងៗ ចេញពីទឹកសំអុយ ក្នុងករណីមានការលេចផ្លូវផងដែរ៕

ដោយ ៖ ជលស័យ


  • ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ មនុស្ស​ឆ្លាត​វៃ​​គួរ​តែ​មាន​របស់​ការពារ​​ទាំង​នេះ已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: