ទម្លាប់​ប្រចាំ​ថ្ងៃ​​​របស់​អ្នក​ដឹក​នាំ​ដ៏​ជោគជ័យ​​ម្នាក់​ ដែល​អ្នក​ត្រូវ​រៀន​សូត្រ​តាម​

លោកអ្នកប្រហែលជាបានស្គាល់លោក John Maxwell រួចទៅហើយដែលគាត់ជាបុគ្គល១រូបដ៏មានឥទ្ធិពលជាពិសេសគឺខាងភាពជាអ្នកដឹកនាំ ហើយថ្មីៗនេះគាត់បានចែករំលែកនូវទម្លាប់ប្រចាំថ្ងៃទាំង១២របស់គាត់ដែលវាពិតជាសាកសមល្អបំផុតសម្រាប់អ្នកដឹកនាំគ្រប់រូបគួរយកតម្រាបតាម ៖

១.អាកប្បកិរិយា ៖ អ្នកត្រូវមានអាកប្បកិរិយាឬឥរិយាបថដ៏ត្រឹមត្រូវមួយសម្រាប់មនុស្សទាំងអស់គ្នាជាប្រចាំថ្ងៃ ។

២.លំដាប់ភាពសំខាន់ ៖ អ្នកត្រូវធ្វើរឿងណាដែលសំខាន់ចំពោះអ្នកជាងគេជារៀងរាល់ថ្ងៃ ។

៣.សុខភាព ៖ អ្នកត្រូវគោរពតាមគោលការណ៍ណែនាំសុខភាព ដើម្បីជាប្រយោជន៍ដល់អ្នកនិងដល់មនុស្សដែលស្រលាញ់អ្នក ។

៤.គ្រួសារ ៖ អ្នកត្រូវចំណាយពេលរបស់អ្នក ជជែកលេងឬថែទាំសមាជិកគ្រួសាររបស់អ្នក ។

៥.ការគិត ៖ អ្នកត្រូវយកពេលមួយផ្នែកមកគិតដល់រឿងល្អៗ ដើម្បីកាន់តែមានភាពល្អប្រសើរ ។

៦.ការប្ដេជ្ញាចិត្ត ៖ អ្នកត្រូវធ្វើការសម្រេចចិត្តនិងរក្សាការសន្យាចំពោះខ្លួនឯងទាំងនោះឲ្យបាន ។

៧.ហិរញ្ញវត្ថុ ៖ អ្នកត្រូវរៀបចំឬចេះទុកដាក់លុយរបស់អ្នកឲ្យបានល្អជារៀងរាល់ថ្ងៃ ។

៨.សេចក្ដីទៀងត្រង់ ៖ ជីវិតរបស់អ្នកដឹកនាំ ត្រូវរស់នៅជាមួយភាពទៀងត្រង់ជារៀងរាល់ថ្ងៃ ។

៩.ទំនាក់ទំនង ៖ អ្នកត្រូវពិចារណានិងចាប់ផ្តើមវិនិយោគសម្ពន្ធភាពជាមួយអ្នកដទៃឲ្យបានល្អ ។

១០.សប្បុរសធម៌ ៖ អ្នកត្រូវធ្វើជាគំរូនៃសកម្មភាពសប្បុរសធម៌ទាំងនោះដល់មនុស្សទាំងពួង ដើម្បីធ្វើតាម ។

១១.តម្លៃ ៖ អ្នកត្រូវប្រឈមមុខនឹងកម្រិតដ៏ល្អជារៀងរាល់ថ្ងៃ ។

១២.ការលូតលាស់ ៖ អ្នកត្រូវស្វែងរកការវិវត្តន៍លូតលាស់ទៅមុខជារៀងរាល់ថ្ងៃ ។

លើសពីនេះ អ្នកក៏ត្រូវធ្វើសកម្មភាពដ៏មានប្រសិទ្ធភាពដូចខាងក្រោមទៀងផងដែរ ៖
_រៀបចំគម្រោងឬផែនការត្រូវធ្វើនៅពេលយប់ឲ្យហើយ ៖ បន្ទាប់ពីអ្នកបានសួរខ្លួនឯងថាថ្ងៃនេះអ្នករៀនបានមេរៀនជីវិតអ្វីខ្លះ អ្នកត្រូវរៀបចំផែនការសកម្មភាពសម្រាប់ថ្ងៃស្អែកជាបន្ត ។
_សួរសំណួរដ៏ត្រឹមត្រូវនារាល់ពេលព្រឹក ៖ ពេលក្រោកពីគេង អ្នកដឹកនាំដ៏ល្អមួយរូប តែងសួរថា តើធ្វើដូចម្ដេចទើបអាចជួយបង្កើនគុណតម្លៃដល់អ្នកដទៃឲ្យកាន់តែច្រើននោះ ?
_ធ្វើឲ្យល្អបំផុត ៖ គ្រប់រឿងដើម្បីភាពជោគជ័យអ្នកត្រូវធ្វើឲ្យល្អបំផុត គឺ អ្នកត្រូវបានផ្នត់គំនិតថាអាចធ្វើបាន១០០ភាគរយ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ទម្លាប់​ប្រចាំ​ថ្ងៃ​​​របស់​អ្នក​ដឹក​នាំ​ដ៏​ជោគជ័យ​​ម្នាក់​ ដែល​អ្នក​ត្រូវ​រៀន​សូត្រ​តាម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: