ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ

6 Videos


ក្រោយចេញព័ត៌មានចុះផ្សាយនិយាយពីនារីម្នាក់ដែលជេរដាក់ទំនាយតារាចម្រៀង ពេជ្រ សោភា មិនសំចៃមាត់ នោះ ពេលនេះ Page ដដែល ដែលមានរូបស្រីស្អាតតាំងខ្លួនជាតារាចម្រៀងម្នាក់នោះ បានចេញមុខប្រតិកម្មហើយ គឺជាទ្រង់ទ្រាយធំតែម្ដង ដោយនៅតែរក្សាពាក្យ សម្ដីបែបអសុរោះប្រមាថមើលងាយទៅលើតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា ដដែល ជាពិសេសគឺនាងបាន វាយប្រហារទៅលើអ្នកដែលគាំទ្រអ្នកនាង ពេជ្រ សោភា ថែមទៀត ។ 

ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ

ក្នុងគណនី Page ដែលមានឈ្មោះថា Ah Smey leader Sloy ដដែលបានបញ្ចេញអក្ខរាបែបខឹងសម្បាទៅកាន់ មហាជនឱ្យដឹងថា «ខ្ញុំគ្រាន់តែ post អ្វីដែលខ្ញុំចង់និយាយតែប៉ុណ្ណោះ ម៉េចម្នាក់ៗនាំគ្នាជេរខ្ញុំ ខ្ញុំអត់យល់ទេ បើមិនចូលចិត្តខ្ញុំកុំមកពាក់ពន្ធ័នឹងខ្ញុំអី ខ្ញុំស្អប់ ពេជ្រ សោភា វាជាការពិត ព្រោះនេះជារឿងរវាងខ្ញុំ និង វាទេ មិនបានទៅជេរណាគេក្រៅពី ពេជ្រ សោភា ដែរ ខ្ញុំមិនចង់ល្បីអីទេ ខ្ញុំចង់ប្រាប់បងប្អូនថាឈប់ជេរខ្ញុំទៅ ខ្ញុំមិនបានទៅជេរបងប្អូនណា ខ្ញុំគ្រាន់តែជេរ មីកាភា ហ្នឹងម៉េចម្នាក់ៗឈឺខួរជំនួសវាម៉េស» ។

ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ

ទោះបីជាមិនទាន់ដឹងច្បាស់ថា គណនី Page ខាងលើជាគណនីពិត ឬយ៉ាងណាក៏ដោយ ក៏ឃ្លាប្រយោគខាងលើ បានដុតកម្លោចបេះដូងអ្នកគាំទ្រអ្នកនាង ពេជ្រ សោភា ឱ្យខឹងសម្បាមិនស្ទើរទេ ដែលនេះអាចនិយាយបានថា ជាការប្រមាថជាលក្ខណៈទ្រង់ទ្រាយធំទៅលើតារាចម្រៀង ពេជ្រ សោភា ដែលមិនធ្លាប់មាននាពេលកន្លងមក ៕ ភូមិន្ទ

ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ
ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ
ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ
ក្ដៅៗ! តារាចម្រៀងដែលដាក់ទំនាយ ពេជ្រ សោភា ចេញមុខប្រតិកម្មជាទ្រង់ទ្រាយធំ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត