លោក​កឹម សុខា នឹង​ចូល​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​នា​ពេល​បន្តិច​ទៀត​នេះ

រាជធានីភ្នំពេញ ៖ ប្រភពពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យដឹង​នៅ​មុន​នេះ​បន្តិច​ថា ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​លោក​កឹម សុខា បាន​សម្រេច​ចិត្ត​នឹង​ចូល​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាមច្បាប់​នៅ​ប៉ុន្មាន​នាទី​ខាង​មុខ​នេះ ។

ប្រភព​បន្ត​ថា លោក​ប៉ុល ហំម នឹង​បន្ត​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​លោក​កឹម សុខា បាន​ប្រគល់​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​ ។