ឥណ្ឌូនេស៊ី​៖ ឧក្រិដ្ឋជន​រំលោភ​កុមារ ត្រូវ​កាត់ទោស​ប្រហារជីវិត គ្រៀវ ឬ​ឆក់​ខ្សែភ្លើង​ និពន្ធដោយ : ថ្មីៗ       26-05-2016, 5:36 pm         152

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ឥណ្ឌូនេស៊ី​៖ ឧក្រិដ្ឋជន​រំលោភ​កុមារ ត្រូវ​កាត់ទោស​ប្រហារជីវិត គ្រៀវ ឬ​ឆក់​ខ្សែភ្លើង​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ​វី ដូ​ដូ នៅ​ថ្ងៃទី​២៥​ខែឧសភា ម្សិលមិញ បានអនុម័ត​ឲ្យ​ប្រើប្រាស់​ការកាត់ទោស​ប្រហារជីវិត​ប្រឆាំងនឹង​បទល្មើស​រំលោភ​កុមារ​។ ច្បាប់​នេះ ធ្វើឡើង​បន្ទាប់ពី​បទល្មើស​នៃ​ការ រំលោភ និង​សម្លាប់​ក្មេងស្រី​បាន​បន្ត​កើតមាន​ឡើងជា​បន្តបន្ទាប់​យ៉ាង​សាហាវឃោរឃៅ​។​

​យោងតាម​ក្រឹត្យ​ថ្មី​របស់​ឥណ្ឌូនេស៊ី​ដែល​ទើបត្រូវ​បានអនុម័ត​ជាបន្ទាន់​នោះ ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​រំលោភ​កុមារ នឹងត្រូវ​ប្រឈម​ទោស​ដូចជា គ្រៀវ​តាមរយៈ​ការចាក់​សារធាតុ​គីមី ឆក់​ខ្សែភ្លើង និង​ប្រឈម​ទោស​អតិបរមា​ប្រហារជីវិត​។ ជនល្មើស ក៏ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​មួយជីវិត និង ទោស​អតិបរមា​យ៉ាង​១០​ឆ្នាំ​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ លោក​ប្រធានាធិបតី ចូ​កូ​វី ដូ​ដូ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា ការប្រើ​ហិង្សា​ផ្លូវ ភេទ​ប្រឆាំង​លើ​កុមារ គឺជា​ប្រភេទ​បទល្មើស​ដែល​លើសពី​បទល្មើស​ធម្មតា ដ្បិត​វា​គំរាមកំហែង​ដល់​អាយុជីវិត​កុមារ​។ ហើយ លោក សង្ឃឹមថា បទបញ្ជា​ថ្មី នឹង​ក្លាយជា​ទណ្ឌកម្ម​ដ៏​សក្តិសម​សម្រាប់​ឧក្រិដ្ឋជន ជាពិសេស​នោះ​វា នឹង​កាត់បន្ថយ​បទល្មើស​ផ្លូវភេទ​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។

​បទបញ្ជា​ប្រឆាំងនឹង​ឧក្រិដ្ឋជន​រំលោភ​កុមារ​ដែល​ចេញ​អនុវត្ត​ទាំង​តក់ក្រហល់​នេះ  ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​សកម្មជន និង​ក្រុមអ្នកតវ៉ា​ជាច្រើន បានទាមទារ​ឲ្យ​មានការ​កែប្រែ​ច្បាប់ ក្រោយ​មាន​ករណី ចុងក្រោយ​នៃ​ការរំលោភ និង​សម្លាប់​ក្មេងស្រី​សាលា​ដែលមាន​អាយុ​១៤​ឆ្នាំ​ដោយ​ក្រុមក្មេងស្ទាវ​នៅ​កោះ ស៊ូ​ម៉ា​ត្រា​កាលពី​ខែមេសា​កន្លងទៅ​។

​បើ​យោងតាម​របាយការណ៍រ​បស់​គណកម្មាធិការ​ទទួល​បន្ទុក​ហិង្សា​ប្រឆាំង​ស្ត្រី យ៉ាងហោចណាស់ មាន​ករណី​រំលោភ​ដោយ​ប្រើ​ហិង្សា​ទៅលើ​ស្រី្ត​៣៥​ករណី បានកើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ឥណ្ឌូនេស៊ី ។ ហើយ​កន្លងមក ច្បាប់​ឥណ្ឌូនេស៊ី បាន​កាត់ទោស​ឧក្រិដ្ឋជន​លើ​បទល្មើស​នេះ ត្រឹមតែ​ជាប់ពន្ធនាគារ​១៤​ឆ្នាំ​ដែលជា​ទោស​អតិបរមា​ប៉ុណ្ណោះ​៕