រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​

6 Videos


ពិតណាស់ អ្នកប្រាកដជាធ្លាប់ដឹង ធ្លាប់ឮពីគ្រោះថ្នាក់ដោយសារជណ្តើរយន្តហើយ ត្រូវទេ ? កាលពីពេលថ្មីៗនេះដែរ ក៏កើតមានករណីគ្រោះថ្នាក់ជណ្តើរយន្តដ៏គួរឲ្យរន្ធត់មួយទៀតបានកើតឡើងនៅផ្សារទំនើបមួយនៅ Shenzhen ។

រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​

បុរសចំណាស់ម្នាក់បានប្រើប្រាស់ជណ្តើរយន្ត ដើម្បីឡើងទៅជាន់ទីពីរ ហើយចៃដន្យស្រាប់តែជណ្តើរយន្តចាប់ផ្តើមលេបត្របាក់គាត់តែម្តង ។ យោងតាមសារព័ត៌មាន គេបានដឹងថា នៅពេលកើតហេតុ កាំមួយនៃជណ្តើរយន្តស្រាប់តែធ្លាក់ចុះ ដែលបណ្តាលឲ្យជើងបុរសនោះធ្លាក់ចូលម៉ាស៊ីនដែលកំពុងដំណើរការ ដែលធ្វើឲ្យជើងគាត់គាំងជាប់នៅទីនោះ ។

រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​

ក្រុមសង្គ្រោះបន្ទាន់ក៏ប្រញាប់ប្រញាល់មកកន្លែងកើតហេតុផងដែរ ដើម្បីមកជួយបុរសរងគ្រោះ ដោយពួកគេបានធ្វើឲ្យកន្លែងដែលគាំងជាប់ជើងគាត់នោះចំហរធំ ។ ដំណើរការជួយសង្គ្រោះនេះបានប្រព្រឹត្តទៅប្រមាណ ៤០ នាទី ទើបអាចដកជើងបុរសនោះចេញបាន ហើយក្រោយមក ពួកគេក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​

គួរបញ្ជាក់ផងដែរ នេះមិនមែនជាលើកដំបូងនោះទេ ដែលជណ្តើរយន្តបង្ករបួសស្នាមដល់ប្រជាជនចិននោះ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្លាប់ឆក់យកជីវិតមនុស្សទៀតផង ។ រូបថតដែលគេផ្តិតយកពីទីតាំងកើតហេតុអាចនឹងបង្ហាញប្រិយមិត្តអ្នកអានឲ្យកាន់តែច្បាស់ពីហេតុការណ៍ដ៏រន្ធត់របស់បុរសចំណាស់នេះ ៖ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​
រន្ធត់ចិត្ត ៖ ជណ្តើរយន្ត​លេប​ស៊ីបុរស​វ័យ​ចំ​ណាស់​