Apple ជឿជាក់ខ្លាំងម៉្លេះ រហូតដល់ឆ្នាំនេះបញ្ជាឱ្យគេផលិត iPhone 7 ដល់ទៅ…

Apple ជឿជាក់ខ្លាំងម៉្លេះ រហូតដល់ឆ្នាំនេះបញ្ជាឱ្យគេផលិត iPhone 7 ដល់ទៅ...

បើយោងតាមគេហទំព័ររបស់ប្រទេសតៃវ៉ាន់ដែលបានចុះផ្សាយកាលពីពេលកន្លងទៅនេះ បានបង្ហើបប្រាប់ឱ្យដឹងថា
ក្រុមហ៊ុន Apple នឹងបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិត iPhone រួមមាន Pegatron និង Foxconn
ឱ្យផលិត iPhone 7 យ៉ាងតិចពី 72 លានគ្រឿង ទៅ 78 លានគ្រឿង សំរាប់ចេញលក់នាចុងឆ្នាំ 2016 នេះ ដោយវាជាតួលេខមួយខ្ពស់មែនទែន បើធៀបទៅនឹងឆ្នាំមុនឫឆ្នាំកន្លងទៅ ដែលតួលេខអស់ធំគឺត្រឹមតែ 65 លានគ្រឿងប៉ុណ្ណោះ។ ដូច្នេះហើយ យើងអាចសន្មត់បានថា Apple ប្រហែលជាជឿជាក់លើផលិតផលស្មាតហ្វូនជំនាន់ថ្មី
របស់ខ្លួន ក្នុងឆ្នាំនេះ ជាងឆ្នាំមុនៗទៅទៀត ខណៈដែលព័ត៌មានជាច្រើនបានបង្ហើបប្រាប់ពីបច្ចេកវិទ្យាថ្មីនៃកាមេរ៉ាភ្លោះ
Dual Camera ដែលនឹងមាននៅលើ iPhone 7 Pro និង iPhone 7 Premium រហូតធ្វើឱ្យមាន
ការទាក់ទាញយ៉ាងច្រើនពីបណ្តាប្រិយមិត្តអ្នកតាមដានព័ត៌មានរបស់ Apple ផ្ទាល់។ តោះកុំភ្លេចណា ចាំអុតមើល iPhone ជំនាន់ថ្មីជាមួយយើងខ្ញុំទាំងអស់គ្នា។

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Apple ជឿជាក់ខ្លាំងម៉្លេះ រហូតដល់ឆ្នាំនេះបញ្ជាឱ្យគេផលិត iPhone 7 ដល់ទៅ...

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Apple ជឿជាក់ខ្លាំងម៉្លេះ រហូតដល់ឆ្នាំនេះបញ្ជាឱ្យគេផលិត iPhone 7 ដល់ទៅ...

ចុះថ្ងៃទី 26 ខែឧសភា ឆ្នាំ 2016 ម៉ោង 06:23 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Apple ជឿជាក់ខ្លាំងម៉្លេះ រហូតដល់ឆ្នាំនេះបញ្ជាឱ្យគេផលិត iPhone 7 ដល់ទៅ...