តា​ចាស់​អាយុ​ 84 បញ្ជាក់​ក្ដី​ស្នេហ៍​នៅ​លើ​អគារ​កប់​ពពក​កម្ពស់​ 218 ម៉ែត្រ​ក្នុង​ថ្ងៃ Valentine’s Day

ទីក្រុង ហាងចូវ ប្រទេស​ចិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ជួល​ជ្រុង​ទាំង​៤​របស់​​​​អគារ​កប់​ពពក​កម្ពស់​ 218 ម៉ែត្រ​មួយ​​ដើម្បី​បង្ហាញ​​សារ​ពី​​ក្ដី​ស្នេហ៍​របស់​ខ្លួន​ទៅ​កាន់​ភរិយា​របស់​គាត់​នៅ​ក្នុង​ពិធី​​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ (Valentine’s Day)។

បើ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​ បាន​ឲ្យ​ដឹង​ថា​បុរស​ចំណាស់​ប៉ុន្តែ​នៅ​តែ​រ៉ូមែន​ទិក​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Qiao Dewei អាយុ 84 ឆ្នាំ ដោយ​គាត់​នឹង​ចៅ​ប្រុស​របស់​គាត់​ព្រម​ទាំង​មាន​​ការ​ជួយ​សហការ​ពី​សណ្ឋាគារ​មួយ​នៅ​ទីក្រុង ហាងចូវ បាន​បង្កើត​ភាព​ដ៏​ភ្ញាក់​​ផ្អើល​មួយ​ទៅ​កាន់​ភរិយា​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Liu Shixiu ដែល​មាន​អាយុ 83។

តាម​រយៈ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​ធ្លាប់​បាន​ធ្វើ​រឿង​រ៉ាវ​ដ៏​រ៉ូមែនទិក​នេះ​ម្ដង​ឡើយ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ 68 ឆ្នាំ​របស់​ពួកគាត់។ ប៉ុន្តែ​ក្នុង​ថ្ងៃ​ Valentine’s Day ឆ្នាំ​នេះ​លោក​តា​បាន​លេង​មួយ​អស់​ដៃ​តែ​ម្ដង​ដោយ​ជួល​អគារ​បង្ហាញ​សារ​ក្ដី​ស្រលាញ់​ ជាមួយ​ការ​ស្លៀក​ពាក់​ដូចជា​កូន​កំលោះ​កូន​ក្រមុំ​រៀបការ​អញ្ចឹង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​សារ​ដែល​បង្ហាញ​នៅ​អគារ​នោះ​អាច​មើល​ឃើញ​សឹង​តែ​មនុស្ស​មួយ​ទីក្រុង​ឯ​ណោះ៕​​

 

ប្រែសម្រួល ៖ ជលស័យ


  • តា​ចាស់​អាយុ​ 84 បញ្ជាក់​ក្ដី​ស្នេហ៍​នៅ​លើ​អគារ​កប់​ពពក​កម្ពស់​ 218 ម៉ែត្រ​ក្នុង​ថ្ងៃ Valentine’s Day已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: