តើ​មាន​ ជំងឺ​ដំបៅ​ក្រពះ គួរ​តម​អាហារ​អ្វីខ្លះ?

ដំបៅក្រពះបណ្តាលមកពីការផលិតជាតិអាស៊ីត ក្រពះច្រើនពេក, មិនមានទឹករំអិលការពារក្រពះគ្រប់គ្រាន់និងភើទឹកប្រមាត់ចេញពីក្នុងពោះវៀនតូច ដែលវាបណ្តាលមកពីការជក់បារី, ផឹកស្រា, ទម្លាប់ញ៉ាំអាហារមិនទៀងទាត់, និងញ៉ាំអាហារបង្កើតអាស៊ីតច្រើនពេក។

– អាហារគួរចៀសវាង:

• ជំងឺដំបៅក្រពះពោះវៀននេះមានទំនាក់ទំនងជាមួយនឹងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក ដូច្នេះអ្នកគួរតែចៀសឲ្យបាននូវកាហ្វេ, តែខ្មៅ និងកូកាកូឡា។

• លុបបំបាត់ឲ្យអស់នូវអាហារធ្វើពីទឹកដោះគោររយៈពេលយ៉ាងហោចណាស់១ខែ។

• ជាតិស្រាទៅភ្ញោចក្រពះបញ្ចេញជាតិអាស៊ីត។

• មិនត្រូវញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើនពេកទេ ព្រោះវានឹងទៅបង្កើនការផលិតអាស៊ីតកាន់តែច្រើន។

• ចូរចៀសវាងអាហារហិលព្រោះវាធ្វើឲ្យភ្នាសរបស់ពោះវៀនកាន់តែខូចខាត។

• ចូរចៀសវាងការញ៉ាំអាហារពេលយប់ជ្រៅ ព្រោះវាទៅបន្ថែមសម្ពាធដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

• ចូរចៀសវាងផ្លែឈើជូរៗ, ប៉េងប៉ោះឆៅ, និងម្នាស់។

• ចូរចៀសវាងអាហារធ្វើពីម្ស៉ៅសគ្រប់ប្រភេទ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • តើ​មាន​ ជំងឺ​ដំបៅ​ក្រពះ គួរ​តម​អាហារ​អ្វីខ្លះ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: