ស្លឹកគ្រៃ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​សុខភាព?

គ្រាន់តែឃើញគល់ស្លឹកគ្រៃអ្នកនឹងនឹកឃើញដល់ឆាក្ដៅសាច់មាន់ ស្ងោរជ្រក់ត្រីឆ្ដោរ និងមុខម្ហូបជាច្រើនទៀតដែលយកគល់និងស្លឹកគ្រៃជាគ្រឿងផ្សំ។ ក្រៅពីជួយបំបាត់ក្លិនឆ្អាបនៃសាច់ និងបង្កើនរសជាតិអាហារ ស្លឹកគ្រៃក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំ ពោះសុខភាព។ តោះ មើលបន្តិចមើល៍ ថាវាមានអត្ថប្រយោជន៍អ្វីខ្លះទៅ?ជួយព្យាបាលក្ដៅខ្លួន ជួយបំបាត់ក្អក និងផ្ដាសាយ ជួយបំបាត់ស្ត្រេស ជួយឲ្យសម្ពាធឈាមដើរស្រួល ជួយបន្ថយកម្រិតកូឡេស្តេរ៉ូល ជួយលាងសម្អាតរាងកាយដោយលុបបំបាត់ជាតិគីមីក្នុងរាងកាយ ជួយលាងសម្អាតសរីរាង្គមួយចំនួននៃរាងកាយដូចជា តម្រងនោម ថ្លើម លំពែង និងប្លោកនោមជាដើម ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជួយឲ្យលំហូរឈាមដើរស្រួល ជួយបំបាត់ជាតិខ្លាញ់ច្រើនក្នុងរាយកាយ ជួយឲ្យដំណើររដូវដើរបានល្អ ជួយបំបាត់មុនដឹងហើយ កុំភ្លេចបញ្ចូលស្លឹកគ្រៃទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។ បើមានកន្លែងទូលាយ អ្នកក៏អាចដាក់ដាំស្លឹកគ្រៃក្បែរផ្ទះដែរ ព្រោះការដាំស្លឹកគ្រៃមិនមានអ្វីយ៉ាប់នោះទេ គ្រាន់តែកាត់គល់ដោតលើដី ស្រោចទឹកបន្តិចជាការស្រាច់ទៅហើយ។ ហើយមួយទៀតពេលត្រូវការមិនចាំបាច់រវល់រត់ទៅផ្សារច្រើនទេ នៅពេលចង់ស្លភ្លាមៗនោះទេ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ស្លឹកគ្រៃ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​សុខភាព?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: