ទៀតហើយ!! ​រថភ្លើង​ បុករថយន្ត​ប៉ើង​ធ្លាក់​ផ្លូវ ​សំណាងល្អ​អត់​មាន​អ្នករបួស​

ទៀតហើយ!! ​រថភ្លើង​ បុករថយន្ត​ប៉ើង​ធ្លាក់​ផ្លូវ ​សំណាងល្អ​អត់​មាន​អ្នករបួស​

ភ្នំពេញ ៖ រថយន្ដ​ធុន​ទេសចរណ៍​ ១២​កៅអី​ ដឹក​ដែក​មួយ​គ្រឿង ​ពុំ​មាន​អ្នក​ជិះ​ក្នុង​នោះ​ទេ​ មានតែ​តៃកុង​ម្នាក់ឯង ខណៈ​ពេល​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​រថភ្លើង​ស៊ី​ផ្លេ​ឲ្យ​ជា​សញ្ញា​ពី​ចម្ងាយ​ តែ​ឡាន​មិន​ព្រម​ឈប់​ទៀត ​នៅតែ​បើក​មក​មុខ​ ទើប​ធ្វើ​ឲ្យ​រថភ្លើង​បុក​ប៉ើង​ ធ្លាក់​ផ្លូវ​ខូចខាត​យ៉ាង​ដំណំ​ តែ​គ្មាន​អ្នក​រងរបួស​នោះ​ទេ​ ហើយ​អ្នកបើកបរ​ឡាន​បាន​រត់​គេច​ខ្លួនបាត់។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៦ ​ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-6380 បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ​ដែល​នៅ​ចំ​ណុច​នោះ​ មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ស្រប​ពេល​នោះ​រថភ្លើង​ក៏​បាន​បើក​ឆ្លងកាត់​ទីនោះ​ដែរ ​ដោយ​បាន​ចុច​ស៊ីផ្លេ​ជាស​ញ្ញា​ ឲ្យ​អ្នកធ្វើដំណើរ​ទាំងឡាយ​បាន​ដឹង​ថា​ មាន​រថភ្លើង​មកដល់​ហើយ​ ចូរ​ប្រុងប្រយ័ត្ន ដោយឡែក​រថយន្ដ​នោះ​មិនបាន​ឈប់​នោះ​ទេ​ បែរជា​ខំ​បន្ថែម​ល្បឿន​ទៅមុខ​យ៉ាង​លឿន​ តែ​មិន​ផុត​ទើប​ត្រូវ​រថភ្លើង​ បុក​ប៉ើង​ធ្លាក់​ផ្លូវ​តែម្ដង ​តែ​មិន​ក្រឡាប់​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នកណាម្នាក់​រង​របួស​អ្វី​ដែរ។

ប្រភព​បន្ដ​ថា ​ភ្លាមៗ​នោះ​គេ​ឃើញ​តៃកុង​ បាន​រត់​ចេញពី​រថយន្ដ​គេច​ខ្លួន​បាត់​ មិន​ហ៊ាន​ប្រឈមមុខ​ឡើយ​។ ពេលនេះ​សមត្ថកិច្ច​បាន​ហៅ​រថយន្ដ​ស្ទូច ​យក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍​កន្ទោក ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ៕