រៀន​​ធ្វើ​ស៊ុប​ពោត​សាច់​មាន់ប៉ូវ​កម្លាំង ​ងាយ​ៗ​ដោយ​ខ្លួន​ឯង (វីដេអូ)

​មេឃ​ត្រជាក់​ៗ អ្នក​អាច​នឹង​រក​អ្វី​ក្ដៅ​ៗ ដូច​ជា​ស៊ុប​សម្រាប់​​ញ៉ាំ។ សម្រាប់​ថ្ងៃ​នេះ​អ្នក​នឹង​​អាច​រៀន​ពី​របៀប​ធ្វើ​ស៊ុប​ពោត​សាច់​មាន់​ ដែល​​ជា​អាហារ​សម្រន់​មួយ​​ស្រដៀង​នឹង​ស៊ុប​ក្ដាម​ដែរ។ តាម​វិធី​​ងាយ​ៗ​ខាង​ក្រោម​ អ្នក​អាច​​សាក​ល្បង​​ចម្អិន​វា​​ទុក​ញ៉ាំ​ ដោយ​មិន​​ចំណាយ​ពេល​យូរ។​​

គ្រឿង​ផ្សំ​៖
– សាច់​មាន់ (សាច់​ទ្រូង​ឬ​ភ្លៅ) ២​ដុំ​
– ពោត​(គ្រាប់) ១​​កូន​ចាន
– ម្សៅ​ពោត​ (ម្សៅ​ពោត​១/៤ កូន​ចាន លាយ​ទឹក​១/៤​កូន​ចាន)
– ដុំ​ស៊ុប​មាន់​ ២​ដុំ
– ស៊ុត​ ១​គ្រាប់
– ស្លឹក​ខ្លឹម​​
– ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រា​បាយ​​
– ទឹក​ ពីរ​លីត្រ

របៀប​ធ្វើ៖
– ដាក់​ឆ្នាំង​ដាំ​ទឹក​​ឲ្យ​ពុះ​ប្រហែល​៥​នាទី​ ដាក់​ដុំ​ស៊ុប​មាន់​ចូល​កូរ​ឲ្យ​សព្វ រួច​​ដាក់​ស្ងោរ​សាច់​មាន់​ឲ្យ​ឆ្អិន​​រម្ងាស់​រយៈ​ពេល​១៥​​នាទី។
– ស្រង់​សាច់​មាន់​ចេញ បក​ជា​​ដុំ​តូច​ៗ​​ទុក​ យក​ពោត​ទៅ​កិន​​ឬ​ចិញ្ច្រាំ​(មិន​ឲ្យ​ម៉ដ្ឋ​ពេក) ។
​- យក​​ពោត​​កិន​រួច​និង​សាច់​មាន់​ទៅ​បង់​ក្នុង​ទឹក​ស៊ុប កូរ​និង​ទុក​ឲ្យ​ពុះ បង់​ម្រេច និង​ថែម​ស្ករ​ឬ​អំបិល​​បន្តិច​តាម​ការ​ចូល​ចិត្ត រួច​ថែម​ម្សៅ​ពោត​រហូត​ដល់​ស៊ុប​ឡើង​ខាប់ និង​​ចាក់​ស៊ុត​ក្រឡុក​ចូល​។
– រម្ងាស់​រយៈ​ពេល​ពីរ​នាទី​ ដួស​ដាក់​ចាន​រួម​ហាន់​ស្លឹក​ខ្ទឹម​ថែម​ពី​លើ​ អ្នក​នឹង​បាន​​​ស៊ុប​​ពោត​សាច់​មាន់​ក្ដៅ​ៗ​មួយ​ចាន៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ A’s Cookbook​​​​​​

អ្នកនឹងចូលចិត្ត

  • រៀន​​ធ្វើ​ស៊ុប​ពោត​សាច់​មាន់ប៉ូវ​កម្លាំង ​ងាយ​ៗ​ដោយ​ខ្លួន​ឯង (វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: