រឿង​ទាំង​៤​យ៉ាង​​គ្មាន​នរណា​ម្នាក់​​​និយាយ​ប្រាប់​អ្នក​ មុន​ពេល​​​ចាប់​ផ្ដើម​អាជីវកម្ម​នោះ​ទេ

 

ការចាប់ផ្ដើមអាជីវកម្ម គឺជារឿងដែលធ្វើឲ្យអ្នកភ័យហើយអរនៅក្នុងពេលតែមួយ ព្រោះថាវាមានអ្វីដែលអ្នកយល់ថាលំបាក តែគួរឲ្យចង់រៀនដោយសារតែវាក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ តែមានរឿងខ្លះ អ្នកគួរតែសង្កេតហើយយកចិត្តទុកដាក់ដោយខ្លួនឯងនៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្ម ព្រោះគ្មាននរណាម្នាក់នឹងរង់ចាំប្រាប់អ្នកនោះទេ ដូចជា៖

រឿង​ទាំង​៤​យ៉ាង​​គ្មាន​នរណា​ម្នាក់​​​និយាយ​ប្រាប់​អ្នក​ មុន​ពេល​​​ចាប់​ផ្ដើម​អាជីវកម្ម​នោះ​ទេ

១) អាជីវកម្មអ្នកល្អគ្រប់គ្រាន់នឹងចាប់ផ្ដើមបាន តែមិនបានន័យថាឈ្នះនោះទេ៖ អ្នកមិនចាំបាច់ទាល់តែមានអ្វីៗគ្រប់គ្រាន់ទើបអាចចាប់ផ្ដើមបាននោះទេ ព្រោះថាបើចាំឲ្យមានគ្រប់យ៉ាង ឬត្រៀមខ្លួនបានរួចរាល់នោះ អ្នកនឹងមិនងាយអាចបានចាប់ផ្ដើមនោះទេ។ អ្វីដែលសំខាន់នោះគឺថាអ្នកត្រូវតែរៀនពីអ្វីថ្មីដែលកើតនៅជុំវិញខ្លួនរាល់ថ្ងៃ ហើយព្យាយាមសង្កេតមើលបញ្ហាដែលមាននៅជុំវិញខ្លួន រួចយកវាមកដោះស្រាយ។ ធ្វើបែបនេះទើបអាជីវកម្មរបស់អ្នកអាចរីកចម្រើនទៅមុខបាន។

២) បញ្ជាលើខ្លួនឯងឲ្យបាន៖ អ្នកត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង និងចេះមើលថែទាំខ្លួនឯងផងដែរ ព្រោះបើមិនដូច្នោះទេ តើអ្នកអាចទៅគ្រប់គ្រងក៏ដូចជាមើលថែបុគ្គលិកដទៃទៀតបានដូចម្ដេច? បន្ថែមពីលើនោះដែរ អ្នកក៏ត្រូវតែចេះហ្វឹកហាត់ខ្លួនឯងជារៀងរាល់ថ្ងៃ ដោយរៀនពីជំនាញផ្សេងៗឲ្យបានច្រើន។ ជាមេដឹកនាំមួយរូប អ្នកមិនអាចឲ្យបុគ្គលិកចាប់បានពីចំណុចខ្សោយរបស់អ្នកជារឿយៗនោះទេ ហើយក៏មិនឲ្យពួកគេនិយាយពីក្រោយខ្នងដែលថា អ្នកគ្មានសមត្ថភាពក្នុងការគ្រប់គ្រង។

៣) ប្រើប្រាស់ផលិតផលខ្លួនឯង៖ ព្យាយាមផលិតអ្វីដែលអ្នកបង្កើតដោយខ្លួនឯង កុំព្យាយាមចម្លងពីរបស់អ្នកដទៃឲ្យសោះ ព្រោះថាអ្នកក៏ត្រូវតែបញ្ចេញសមត្ថភាពនៃអាជីវកម្មរបស់អ្នក។ ម្យ៉ាងទៀត គ្មានអតិថិជនណាដែលចូលចិត្តផលិតផលចម្លងមកពីគេនោះទេ ដូចនេះអ្នកត្រូវតែរៀនធ្វើអ្វីដែលចេញពីការគិតរបស់ខ្លួនឯងខ្លះ។ ជួនកាល ការដែលអ្នកប្រើប្រាស់គំនិតរបស់ខ្លួនឯង អាចនឹងល្អជាគំនិតរបស់អ្នកដទៃដែលអ្នកគិតថាវាល្អក៏អាចថាបាន។

៤) ក្លាយជាកម្លាំងចិត្តរបស់ខ្លួនឯង៖ នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង អ្នកគួរតែក្លាយជាកម្លាំងចិត្តឲ្យខ្លួន បុគ្គលិករបស់អ្នក ក៏ដូចជាអាជីវកម្មទាំងមូលផងដែរ ព្រោះដូចដែលអ្នកដឹងស្រាប់ហើយថា ការចាប់ផ្ដើមដំបូងគឺមិនដែលជារឿងងាយស្រួលនោះទេ វាតែងតែមានភាពតានតឹងជានិច្ច ដូចនេះអ្វីដែលអ្នកគួរធ្វើគឺអ្នកគួរតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកជារឿយៗ ហើយមិនត្រូវអស់សង្ឃឹមនោះទេ៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • រឿង​ទាំង​៤​យ៉ាង​​គ្មាន​នរណា​ម្នាក់​​​និយាយ​ប្រាប់​អ្នក​ មុន​ពេល​​​ចាប់​ផ្ដើម​អាជីវកម្ម​នោះ​ទេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: