មេធាវី៖ ព្រះរាជអាជ្ញាជាអ្នកបញ្ជា​ឲ្យឃាត់រថយន្តឯកឧត្តម​ កឹម សុខា និពន្ធដោយ : រំដួល ចិត្រា       26-05-2016, 7:04 pm         9

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377មេធាវី៖ ព្រះរាជអាជ្ញាជាអ្នកបញ្ជា​ឲ្យឃាត់រថយន្តឯកឧត្តម​ កឹម សុខា មេធាវីការពារក្តីរបស់​លោក កឹម សុខា គឺលោក ហែម សុជាតិ បានបញ្ជាក់ប្រាប់​អ្នកកាសែតនៅស្នាក់ការគណបក្ស​សង្គ្រោះជាតិមុននេះបន្តិច​ថា ហេតុការណ៍អាជ្ញាធរឃាត់រថយន្តនៅតាមបណ្តោញមហាវិថីព្រះនរោត្តម ចង់ចាប់​ខ្លួន​​ឯកឧត្តម កឹម សុខា នោះ ដោយសារ​មានបញ្ជាពី​ព្រះរាជអាជ្ញា។ ការបញ្ជាក់របស់​លោក​ ហែម សុជាតិ បែបនេះ បន្ទាប់ពីរូប​លោក និងមេធាវីការពារ​ក្តី​ឯកឧត្តម កឹម សុខា ដទៃទៀត ចូលទៅតុលាការ​ដំបូង ដើម្បីសួររកមូលហេតុ​នៃការឃាត់រថយន្តឯកឧត្តម​ កឹម សុខា។

តែយ៉ាងណាលោក ហែម សុជាតិ មិនអាចបញ្ជាក់​ថា ការដែលព្រះរាជអាជ្ញា បញ្ជាឲ្យសមត្ថកិច្ចឃាត់រថយន្តឯកឧត្តម កឹម សុខា និងការចូលទៅស្នាក់ការគណបក្ស​សង្គ្រោះជាតិ ចង់ចាប់ខ្លួនឯកឧត្តម កឹម សុខា នោះ ដោយសារប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនចូលទៅធ្វើជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្មទាក់ទងនឹងករណីកញ្ញាស្រីមុំនោះទេ។ 

ទាក់ទងនឹងបញ្ហាលោក កឹម សុខា នោះដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែត នៅស្នាក់ការគណបក្សសង្គ្រោះជាតិដែរថា អាជ្ញាធរ មូលហេតុដែលអាជ្ញាធរចង់សម្រុកចូលទៅក្នុងអាគាររបស់គណបក្ស គឺដើម្បីចាប់ខ្លួនឯកឧត្តម កឹម សុខា។ ហើយលោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យមានការចាប់​ខ្លួនឯកឧត្តម កឹម សុខា តាមផ្លូវនយោបាយ៕