តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​

6 Videos


លោកស្រីឌី សាវ៉េត វីរសិល្បករ ៤ ជំនាន់ របស់កម្ពុជា បានចូលរួមកម្មវិធី nine entertainment award 2016 នាទីក្រុងបាងកកដោយក្នុងឱកាសនោះក៏បានជួបដៃគូសម្ដែងចាស់គឺលោក សម្បត្តិ មេថានី ដែលធ្លាប់សម្ដែងជាមួយគ្នាក្នុងរឿងជីវិតផ្សងព្រេង កាលពីអំឡុងទស្សវត្សទី ៧០ ។

តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​

ប្រជាជនខ្មែរដែលមានវ័យចំណាស់ទើបស្គាល់លោកស្រី ឌី សាវ៉េត ច្បាស់ព្រោះកាលពីជំនាន់ ឆ្នាំ ១៩៧០ លោកស្រីគឺជាតារាសំដែងរបស់ខ្មែរដ៏មានឈ្មោះល្បីម្នាក់នាពេលនោះពិសេសភាពយន្តខ្មែរកាលនោះមានសន្ទុះខ្លាំងគួរកត់សំគាល់នៅអាស៊ីរហូតដល់ផលិតកម្មថៃបានមកសហការណ៍ថតជាមួយដោយមានតារាសំដែងចំរុះខ្មែរថៃទៀតផង ។ លោកស្រី ឌីសាវ៉េត បានថតសំដែងរឿងជីវិតផ្សងព្រេងជាមួយតារាថៃគឺលោកសម្បត្តិ មេថានី កាលពីឆ្នាំ១៩៧៣ ដែលរឿងនោះពេលដាក់បញ្ចាំងទទួលបានការគាំទ្រច្រើនលើសលប់ ។ 

តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​

គួររំលឹកថាលោកស្រី ឌី សាវ៉េត បានចូលប្រឡូកសិល្បៈដំបូងនៅឆ្នាំ ១៩៦២ ដោយកាលនោះ រឿងដែលបានថតសំដែងជាដំបូងគឺរឿងក្បូនជីវិត ។ កាលក្នុងរបបវាលពិឃាតខ្មែរក្រហមប៉ុលពតលោកស្រីបានចាកផុតពីការកាប់សម្លាប់ក៏ដោយសារតែលោកស្រីបានភៀសខ្លួនទៅកាន់ប្រទេសបារាំងរួចក៏បន្តទៅហុងកុងនាឆ្នាំ ១៩៧៥ ។ ពេលនេះបើទោះជាមានវ័យច្រើនតែបើមើលខាងក្រៅគេមិនដឹងឡើយដោយសារតែលោកស្រី ពូកែថែរក្សាសម្ផស្សឲ្យគេមើលទៅឃើញក្មេងជាងវ័យនិងនោតែបន្តប្រឡូកសិល្បៈដដែល ៕ ដេវីត

តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​
តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​
តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​
តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​
តារា​សំដែង​ជើងចាស់ ឌី សា​វ៉េ​ត ​ជួប​ដៃគូ​សំដែង​ចាស់​នៅ​ថៃ​ ​ ​ ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត