ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ពីរ​នាក់

ខេត្ត​ឧត្ដ​មាន​ជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ករណី រវាង​ម៉ូតូ​និង​ម៉ូតូ យ៉ាង​ហោច​ណាស់​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​RP១៧៤​ទល់មុខ​អាហារ​ដ្ឋា​ន​យីហោ​តា​គី​ម ក្នុងភូមិ​ទួល​គ្រួ​ស  ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ​យ័​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ​លុន ថុ​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្ដាល​លើ  ឃុំ​អន្លង់​វែង  ស្រុក​អន្លង់​វែង បាន​រួម​ដំណើរ​ជាមួយនឹង​មិត្តភក្តិ​មិន​ស្គាល់​អត្តសញ្ញាណ ជា​នាក់​បើកបរ​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បាន​រង​របួសធ្ងន់​។ រីឯ​នាក់​រង​របួសធ្ងន់​ម្នាក់​ទៀត​ឈ្មោះ តា  គី​ម ជា​ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ​បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​បើកបរ​ស្រប​ទិស​គ្នា​ដោយ​ម៉ូតូ​ម៉ាក​ឌូ​ក​បើក​ពី​ខាងក្រោយ​ម៉ូតូ​ម៉ាក​វេ​វ​បោះពួយ​យ៉ាង​លឿន​ពី​លិចទៅ​កើត​ពេល​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ម៉ាក​វ៉េវ​ក៏​បាន​បត់​ចូល​អាហារ​ដ្ឋា​ន ។

ហួស​ផ្លូវ​បន្តិច​ម៉ូតូ​ម៉ាក​ឌូ​ក​ដែល​មាន​ជិះ​គ្នា​២​នាក់​មក​បុក​គូទ​ពីក្រោយ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​ឌូ​ក​ហោះ​អូស​ជាង​៦០​ម៉ែត្រ បោក​ទៅ​នឹង​ច​ញ្ចើ​ម​ផ្លូវ​យ៉ាងដំណំ​រហូត​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ចុះ​ធ្វើការ​វាស់វែង​រួច​ដោយ​យក​ម៉ូតូ​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​។ ដោយឡែក​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង  រីឯ​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕