ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…

បន្ទាប់ពីឪពុករបស់អ្នកនាង បេឡា វ៉ានីតា (Bella Vanita) បានទទួលមរណៈភាពកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមកនេះ សភាពផ្លូវចិត្តរបស់អ្នកនាងគឺមានអារម្មណ៍សោកសៅខ្លាំងណាស់ ជាពិសេស ទិដ្ឋភាពបញ្ចុះសពរបស់ឪពុកគឺអ្នកនាង បេឡា ស្រែកទ្រហោយំយ៉ាងខ្លាំង ធ្វើឱ្យមិត្តអ្នកគាំទ្រមានចិត្តសង្វេគពេលដែលឃើញសភាពបែបនេះ។

ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…

ទន្ទឹមនឹងនោះ មិត្តអ្នកគាំទ្រក៏កំពុងតែចង់ដឹងថា តើក្នុងពេលដែលអ្នកនាង បេឡា កំពុងតែជួបទុក្ខធំបែបនេះ តើលោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat)នឹងធ្វើយ៉ាងណា ព្រោះកន្លងមកនេះ ទំនាក់ទំនងរវាងអ្នកពីរ គឺចាត់ទុកថា ជិតស្និទ្ធខ្លាំងណាស់ ទោះជាមិនទាន់ប្រកាសពីឋានៈឱ្យពិតប្រាកដក៏ដោយ។

ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…

លោក វៀរ បានផ្តល់កិច្ចសម្ភាសថា លោកមិនបានទៅចូលរួមក្នុងពិធីបញ្ចុះសព តែរូបលោកបានផ្តល់កម្លាំងចិត្ត និង លួងលោម ហើយក៏ព្យាយាមរក្សាទំនាក់ទំនងជាមួយអ្នកនាង បេឡា ជានិច្ច តែដែលសំខាន់ពេលនេះ គឺមិនទាន់បានជួបមុខគ្នាសោះឡើយ។

ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…

លោក វៀរ បានបន្ថែមទៀតថា ចំពោះសភាពអ្នកនាង បេឡា ពេលនេះ គឺលោកដឹងច្បាស់ណាស់ ព្រោះរូបលោកក៏ធ្លាប់ស្គាល់រសជាតិបាត់បង់បងប្រុសបង្កើតដូចគ្នា ជាពិសេសអារម្មណ៍ដែលបាត់បង់សាច់ញាតិក្នុងគ្រួសារ ប៉ុន្តែលោក វៀរ នៅតែជឿជាក់ថា បេឡា គឺរឹងមាំ គ្រាន់តែពេលនោះ គឺត្រូវការពេលវេលាដើម្បីធ្វើចិត្ត។

ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…

សម្រាប់មូលហេតុដែលលោក វៀរ មិនបានចូលរួមក្នុងពិធីបញ្ចុះសព គឺមកពីពិធីបុណ្យរៀបចំតាមសាសនាអ៊ីស្លាម ដែលចំណាយពេលត្រឹមតែ ២៤ ម៉ោង បន្ទាប់ពីទទួលមរណៈភាព ធ្វើឱ្យរូបលោកផ្ទាល់មិនអាចទៅទាន់ពិធីបុណ្យ ហើយព័ត៌មានដែលឪពុកអ្នកនាង បេឡា ទទួលមរណៈភាពគឺធ្វើឱ្យរូបលោកមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះទើបតែបានទៅសួរសុខទុក្ខមិនបានប៉ុន្មានថ្ងៃ៕ ខេរី
(ប្រភព៖ អឹមថៃ)

ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…
ក្រោយ​ឪពុក បេឡា ស្លាប់ លោក វៀរ ទទួលស្គាល់ថា​…