ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…

6 Videos


ថ្មីៗនេះតារាកំប្លែង និង ចម្រៀង នាយ ចឺម បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹកស្មានមិនដល់ ដោយសារតែតារាកំប្លែង មកពីខេត្តកំពង់ស្ពឺរូបនេះបានបញ្ចេញពីក្តីស្រឡាញ់ និង គោរពកោតក្រែងចំពោះកំពូលតារាកំប្លែងសិល្បៈករជើងចាស់ នាយ កុយ និង នាយ ក្រឹម ។

ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…

នៅលើគណនីហ្វេសប៊ុកតារាកំប្លែង នាយ ចឺម បានពញ្ញាក់អារម្មណ៍ទស្សនិកជនអ្នកគាំទ្រទាំងឡាយ ឱ្យផ្ញាក់ផ្អើលស្ទើរតែមិនគួរឱ្យជឿ ព្រោះបើមើលនៅក្នុងសាច់រឿងកំប្លែងជាច្រើនដែលសម្តែងនៅក្នុងក្រុមរបស់ខ្លួន តារាកំប្លែងរូបនេះកម្រហៅតារាកំប្លែងដទៃថាបងណាស់ ភាគច្រើនតែងតែហៅស្មើ ដូចជាតារាកំប្លែង នាយ គ្រឿន នាយ ពាក់ មីជាដើម ប៉ុន្តែពេលនេះតារាកំប្លែង នាយ ចឺម បែរជាព្រលយសារបញ្ចាក់ពីអារម្មណ៍ពិត និង ក្តីស្រឡាញ់ចំពោះកំពូលតារាកំប្លែងរៀមច្បងដូចជា នាយ ក្រឹម នាយ កុយ យ៉ាងដូច្នេះ ថា«តារាកំប្លែងជើងចាស់ដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាទាំងពីររូប ។ ខ្ញុំគោរពពួកគាត់ដូចគ្រូខ្ញុំចឹង ។ អ្នកទាំងអស់គ្នាចូលចិត្តគាត់ទេ?» ។

ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…

ទោះជាយ៉ាងណាមិនមែនមានន័យថា តារាកំប្លែង នាយ ចឺម មិនគោរពចំពោះតារាកំប្លែងរៀមច្បងនៅក្នុងក្រុមនោះទេ ពេលខ្លះសិល្បៈត្រូវតម្រូវទៅតាមសាច់រឿងដែលដាក់មក ត្រូវសម្តែងជាតួអង្គដែលមានវ័យស្របាលគ្នា ហើយពេលខ្លះទៀតគ្រាន់តែចង់ឱ្យទស្សនិកជនផ្ទុះសំណើចតែប៉ុណ្ណោះ ៕ វាសនា

ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…
ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…
ភ្ញាក់ផ្អើល​តារា​កំប្លែង នាយ ចឺម ទម្លាយ​ក្តី​ស្រឡាញ់​ចំពោះ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត