ព្រះមហាក្សត្រ​មាន​គំរូ​ព្រះ​ហស្ត​លេខា​ពីរ​ផ្សេង​គ្នា​ គឺ​ទម្រង់​ខ្មែរ​ និង​ទម្រង់​បរទេស​

​ខុស​ពី​ឥស្សរជន​ខ្មែរ​ដ៏​មាន​ឥទ្ធិពល​អំណាច​ដទៃ​ទៀត​ ដែល​មិនមែន​ជា​សែ​រាជវង្ស​ ហើយ​ប្រើប្រាស់​គំរូ​ហត្ថលេខា​តែ​មួយ​ ជា​អាទិ៍​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​…​។​ល​។​ គឺ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​គំរូ​ព្រះ​ហស្ត​លេខា​ផ្ទាល់​របស់​ព្រះ​អង្គ​ដល់​ទៅ​ពីរ​ផ្សេង​គ្នា​ រួម​មាន​ ព្រះ​ហស្ត​លេខា​ទម្រង់​ជា​ខ្មែរ​ និង​ព្រះ​ហស្ត​លេខា​ទម្រង់​ជា​ភាសាបរទេស​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មិន​ត្រឹម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្រ​ និង​អតីត​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​មាន​គំរូ​ព្រះ​ហស្ត​លេខា​ចំនួន​ពីរ​ជា​ទម្រង់​ខ្មែរ​ និង​ទម្រង់​បរទេស​ដែរ​ ។​

​មិន​ទាន់​មានការ​បកស្រាយ​ និង​ការ​វាយតម្លៃ​អំពី​គំរូ​ព្រះ​ហស្ត​លេខា​ពីរ​ផ្សេង​គ្នា​ គឺ​ទម្រង់​ជា​ខ្មែរ​ និង​ទម្រង់​ជា​បរទេស​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ តើ​ត្រឹមត្រូវ​ ឬ​ខុសឆ្គង​យ៉ាងណា​នោះ​នៅឡើយ​ ៕​

ព្រះមហាក្សត្រ​មាន​គំរូ​ព្រះ​ហស្ត​លេខា​ពីរ​ផ្សេង​គ្នា​ គឺ​ទម្រង់​ខ្មែរ​ និង​ទម្រង់​បរទេស​

ព្រះមហាក្សត្រ​មាន​គំរូ​ព្រះ​ហស្ត​លេខា​ពីរ​ផ្សេង​គ្នា​ គឺ​ទម្រង់​ខ្មែរ​ និង​ទម្រង់​បរទេស​

Related