គ្រាន់​តែ​ប្រើ​នូវ​ល្បាយ​មួយ​នេះ​អ្នកនឹង​អស់​កង្វល់​ជាមួយនឹង​អា​ការៈចុ​ករោយ​កញ្ចឹងក !

គ្រាន់​តែ​ប្រើ​នូវ​ល្បាយ​មួយ​នេះ​អ្នកនឹង​អស់​កង្វល់​ជាមួយនឹង​អា​ការៈចុ​ករោយ​កញ្ចឹងក !

​ជា​ការពិត​មនុស្ស​ភាគ​ច្រើន តែងតែ​ស្វែងរក​វេជ្ជបញ្ជា និង​ទិញ​ថ្នាំ​យកមក​ប្រើប្រាស់​ភ្លាមៗ​នៅពេលដែល​ពួកគេ​កើត​មាន​ការឈឺចាប់​ឬ​មាន​បញ្ហា​សុខភាព​ណាមួយ​កើតឡើង ។ តែ​ចំណុច​នេះ​គឺ​មិន​ល្អ​នោះទេ ព្រោះថា​ថ្នាំ​តាម​វេជ្ជបញ្ជា​ទាំងអស់នោះ សុទ្ធ​តែ​អាច​ផ្តល់​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ទូទៅ​របស់​អ្នក ។ ជា​ជម្រើស​ល្អ អ្នក​គួរតែ​ធ្វើការ​ប្រើ​វិធី​ព្យាបាល​បែប​ធម្មជាតិ​ជាមុនសិន បើ​អ្នក​អាចធ្វើ​បាន ព្រោះ​ថា​វា​អាច​មាន​ប្រសិទ្ធភាព​ល្អ និង​មិន​ផ្តល់​ផល​ប៉ះពាល់​អ្វី​នោះឡើយ ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​មាន​បញ្ហា​ចុក​រោយ​កញ្ចឹងក ដែល​មាន​ស្ថានភាព​ឈឺចាប់ និង​រំខាន​ជាខ្លាំង​នោះ អ្នក​អាច​សាកល្បង​ប្រើ​នូវ​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​នេះ ដែល​មាន​ប្រសិទ្ធភាព​ជាង​ការប្រើ​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជា ។ វា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ និង​យកមក​ប្រើប្រាស់​ដោយ​អ្នក​ត្រូវការ​តែ​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​ដូចខាងក្រោម​នេះ​ប៉ុណ្ណោះ ៖

  • ​អំបិល​១០​ស្លាបព្រា​បាយ​
  • ​ប្រេង​អូ​លីវ ឬ​ប្រេង​ផ្កា​ឈូករ័ត្ន ២០​ស្លាបព្រា​បាយ​

​វិធី​អនុវត្ត​៖
​លាយ​គ្រឿងផ្សំ​ទាំង​ពីរ​មុខ​នេះ​បញ្ចូល​គ្នា នៅក្នុង​ដប​កែវ​មួយ ហើយ​បន្ទាប់មក​យក​គម្រប មក​បិទ​វាឲ្យ​ជិត​ល្អ និង​ទុក​វា​ចោល​ឲ្យបាន​២​ថ្ងៃ ។ បន្ទាប់​ពី​រយៈពេល​២​ថ្ងៃ នោះ​អ្នក​អាច​យក​វា​មក​ប្រើប្រាស់​បាន ។ អ្នក​គ្រាន់តែ​យក​វា​មក​លាប​នៅ​ត្រង់​កន្លែង​ឈឺចាប់ នៅក្នុង​ពេល​ព្រឹក គឺ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​ក្រោក​ពី​គេង ។​ជាដំបូង​អ្នក អាច​ចាប់ផ្តើម យក​វា​មក​លាប​ហើយ​ម៉ាស្សា​ត្រង់នោះ​ឲ្យបាន ២​ទៅ ៣​នាទី ហើយ​ធ្វើការ​បន្ថែម​រយៈពេល​បន្តិចម្តងៗ ។ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយថា អ្នក​គួរ​អនុវត្ត​វា​មិនឲ្យ​លើស​ពី​២០​នាទី​ឡើយ ៕

ប្រែ​សម្រូល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។