​អ្វី​ជា​ការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ​?

​អ្វី​ជា​ការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ​?

​សម្រាប់​ប្រភេទ​នៃ​ការ​ម៉ាស្សា​ភាគច្រើន អ្វី​ដែល​អ្នក​ព្យាបាល​ត្រូវការ​យ៉ាង​សាមញ្ញ​បំផុត​នោះ គឺ​ម្រាម ដៃ​របស់​ពួកគេ ប៉ុន្តែ​វា​មាន​ប្រភេទ​នៃ​ការ​ម៉ាស្សា​ម្យ៉ាងទៀត ដែល​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង ពេល​ថ្មីៗ​នេះ គឺ​វិធី​នៃ​ការប្រើ​ដុំថ្ម ដែល​វា​ត្រូវ​បាន​គេ​ហៅថា ការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ ។ ខណៈពេល ដែល​ប្រភេទ​នៃ​ការ​ម៉ាស្សា​បែបនេះ ត្រូវបាន​គេ​អនុវត្ត​ជាច្រើន​សតវត្ស​មកហើយ​នោះ វា​ទើប​តែ​នឹង​ត្រូវ បាន​គេ​ពេញនិយម​យ៉ាងខ្លាំង នៅក្នុង​វិធី​នៃ​ការព្យាបាល​ដោយ​ស្ប៉ា​តាម​បែប​ទំនើប នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ ប៉ុណ្ណោះ ។​
 
វិធីសាស្ត្រ​នេះ បាន​ប្រើ​នូវ​ថ្ម​ដែល​មាន​កំដៅ ដែល​វា​ត្រូវបាន​ដាក់​ដោយមាន​បែបផែន ទៅលើ ផ្នែក​ផ្សេងៗ​គ្នា នៅ​លើ​រាងកាយ​របស់​យើង ។ តាម​វិធី​បែប​បុរាណ ថ្មខ្មៅ​នៃ​កំ​អែរ​ភ្នំភ្លើង ដែល​គេ​ហៅថា ថ្ម​បា​សា​ល់ ត្រូវបាន​គេ​យក​វា​មក​ប្រើ ដោយសារ​តែ​ពពួក​ថ្ម​ប្រភេទ​នេះ មាន​សម្ថ​ភាព​ក្នុងការ ផ្ទុក​កំដៅ បានយូរ និង ពួក​វា​ក៏​អាចបង្កើត​កំដៅ​បាន​យ៉ាង​ល្អ​ផង​ដែរ ។ ដោយ​មូលហេតុ​នេះហើយ ទើបបាន​ជា​វា មាន​ភាព​ដ៏​ប្រសើរ ដោយសារ​តែ​វា​មិន​ចាំបាច់​ត្រូវការ​យក​វា មក​បន្ថែម​កំដៅ​ជា​ញឹកញាប់​នោះទេ ហើយ​វា ក៏​មាន​ភាព​អស្ចារ្យ​ក្នុងការ បញ្ជូន​កំដៅ​ទៅ​កាន់​អតិថិជន​បាន​យ៉ាង​ល្អ​។​
 
នៅក្នុង​វិធី​ព្យាបាល​ដោយ​ស្ប៉ា នា​សម័យ​ទំនើប​នេះ អ្នកនឹង​រកឃើញថា ពពួក​ថ្ម​ទាំងនេះ ត្រូវបាន ធ្វើអោយ​មាន​អនាម័យ​ជាមុនសិន មុន​ពេល​វា​ត្រូវ​បាន​គេ​យក​ប្រើប្រាស់ ។ នៅពេល​ដែល​ពួក​វា​ត្រូវ បាន​ដុត​អោយមាន​កំដៅ​រួចហើយ អ្នក​ព្យាបាល​នឹង​ធ្វើ​ការសាកល្បង​ពួកវា ( ជា​ធម្មតា​ដោយ​ការប្រើ​ដៃ ស្ទាប​) ដើម្បី​អោយ​ប្រាកដថា វា​មាន​សីតុណ្ហភាព​សមស្រប ដែល​ជា​ធម្មតា គឺ​មាន​កំដៅ​ចន្លោះ​ពី ៤៨ ទៅ ៦៥​អង្សារ​សេ​។ នៅពេល​ដែល​ពួក​វា​ត្រូវបាន​គេ ដាក់​ដោយ​ផ្ទាល់​នៅ​លើ​រាងកាយ នោះ​ថ្ម​ក្តៅ​ទាំង នេះ នឹង​មាន​ឥទ្ធិពល​ទៅលើ​សាច់ដុំ ដោយ​ផ្តល់អោយ​អ្នក នូវ​អារម្មណ៍​នៃ​ការធូរស្រាល​ជាពិសេស​។​
 
ការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ​នេះ អាច​ត្រូវបាន​គេ​ប្រើ​ជាមួយនឹង​វិធីសាស្ត្រ​ផ្សេងៗ​គ្នា ប៉ុន្តែ​ការ​ម៉ាស្សា​បែប ជនជាតិ​ស្វីស គឺជា​វិធី​មួយ​ដែល​មាន​ភាព​ទូទៅ​ជាងគេ​។ វិធី​នេះ គឺ​ប្រើ​ទំងន់ដៃ​ស្រាលៗ ដោយ​បន្ថែម ទៅលើ​ប្រសិទ្ធភាព​នៃ​ការ​បន្ធូរ​អារម្មណ៍ របស់​ថ្ម​ក្តៅ​ទាំងនេះ ។ ជាធម្មតា ពពួក​ថ្ម​ក្តៅ​ទាំងនេះ ត្រូវបាន​គេ ដាក់​វា​នៅ​លើ ទ្រនុង​ឆ្អឹងខ្នង ឬ ក៏​នៅ​លើ​សាច់ដុំ​ដែល​នៅ​ជិតៗ​នោះ រួម​ផងដែរ​នៅលើ​ឆ្អឹង​ចង្កេះ​ផ្នែក​ខាង ក្រោម គឺ​នៅ​ត្រង់​សាច់ដុំ latissimus  dorsi ដែល​ស្ថិតនៅ​ផ្នែក​កណ្តាល​នៃ​ឆ្អឹងខ្នង និង សាច់ដុំ trapezius  ដែល​ស្ថិត​នៅលើ​ខ្នង​ផ្នែក​ខាងលើ ។​
 
ប្រសិនបើ​អ្នក ចង់បាន​នូវ​វិធី​ម៉ាស្សា​ដោយ​ប្រើ​ដុំថ្ម​ក្តៅ​នេះ នោះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន ក្នុង​ការចំណាយ​នូវ ថវិកា​ជា​ច្រើន​បន្តិច ដោយសារ​តែ​វា​ត្រូវការ​បន្ថែម​នូវ​ការរៀបចំ ថ្ម​ក្តៅ​ជាពិសេស និង រួម​ផងដែរ ដោយសារ​តែ​វិធី​នេះ គឺជា​ការ​ម៉ា​ស្សបែប​ពេញនិយម​មួយ​។ មាន​អ្នកខ្លះ បាន​និយាយថា ថ្ម​ទាំងនេះ​មាន​វេទមន្ត​ជាពិសេស នៅពេល​ដែល​វា​ត្រូវ​បាន​ដាក់​ទៅលើ​ផ្នែក​ជាក់លាក់ ណា​មួយ​នៅ​លើ រាងកាយ ប៉ុន្តែ​មាន​អ្នក​ផ្សេង​ទៀត​គិតថា វា​គ្រាន់តែ​មាន​ឥទ្ធិពល​ដោយសារតែ​កំដៅ ដែល​ចេញពី​ថ្ម​នោះ ប៉ុណ្ណោះ ដែល​អាច​ផ្តល់អោយ​អ្នក​នូវ​អារម្មណ៍​ដ៏​ធូរស្រាល​នេះ​បាន ។​
 
វា​មាន​ភាព​ខុសប្លែកគ្នា មួយចំនួន​នៅក្នុង​វិធីសាស្ត្រ​នៃ​ការប្រើ​ថ្ម​កំដៅ​សម្រាប់​ជា​វិធី​ព្យាបាល​ដោយ​ការ ម៉ាស្សា​នេះ ។ មាន​អ្នក​ម៉ាស្សា​ខ្លះ បាន​យក​ថ្ម​ក្តៅ​ទាំងនោះ មក​ដាក់​នៅក្នុង​ដៃ​របស់​ពួកគេ តាម​ដែល​វិធី​នេះ​អាច ជួយ​បន្ថែម​សម្ពាធ នៅពេល​ដែល​កំដៅ​នេះ​ត្រូវបាន​ផ្តល់អោយ​អតិថិជន​។ វិធីសាស្ត្រ​ផ្សេងទៀត ដែល​អាច យកមក​ជំនួស ថ្ម​ក្តៅ​ទាំងនេះ​បាន​នោះ​គឺ ការប្រើ​ថ្ម​គ្រួស ដែល​វា​ក៏​អាច​ជួយ​បង្កើត​នូវ ឥទ្ធិពល នៃ​ការ​សម្រាក​បាន ដោយ​រីករាយ​ផងដែរ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។