ជិះ​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ ​ចត​នៅស្ងៀម បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់

ជិះ​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ ​ចត​នៅស្ងៀម បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​គោយន្ត​កន្ត្រៃ ​(​ចត​នៅ​នឹងកន្លែង​) ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ (ស្រី​១ ប្រុស​១)​។

អ្នក​បើក​ម៉ូតូ​បង្ក​ឈ្មោះ ដៀប ឃុន​ស័​ក្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់អូរចារ ក្រុង​និង​ខេត្ត​បាត់ដំបង មានមុខរបរ​ជា​ទាហាន ​កងរថក្រោះ​លេខ​៦៥ ​ឈរជើង​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង បាន​បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ​ 1C-4813 បើកបរ​ពី​ត្បូង​ទៅ​ជើង មក​បុក​គោយន្ត​កន្ត្រៃ​ ដែល​ឈប់​ចត​ស្ងៀម ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​។ អ្នក​រួម​ដំណើរ ឈ្មោះ វេត សា​នាង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង ស្រុក​រលៀ​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង​ ​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​​។

ម្ចាស់​គោយន្ត​កន្ត្រៃ ឈ្មោះ គក់ ស្រស់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់កើតហេតុ​ខាងលើ​។ ក្រោយ​ពីកើតហេតុ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​និង​ដកហូត​វត្ថុ​តាង នាំ​ខ្លួន​ម្ចាស់​គោយន្ត​កន្ត្រៃ​មកកាន់​អធិការដ្ឋាន​ក្រុង​ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

ជិះ​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ ​ចត​នៅស្ងៀម បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់ ជិះ​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ ​ចត​នៅស្ងៀម បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់