ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​អណ្តែត​ទឹកទន្លេ​បាសាក់​ សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​អណ្តែត​ទឹកទន្លេ​បាសាក់​ សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ



ភ្នំ​ពេ​ញ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ ​អណ្តែត​ទឹកទន្លេ​បាសាក់ ​ស្ថិត​ក្នុង​ភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ សព​នេះ​ត្រូវ​បាន​ប្រទះឃើញ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​មាន​អាយុ​ប្រហែល៣០​ឆ្នាំ​ សម្បុរ​ខ្មៅ​ស្រអែម។

ប៉ូលិស​បាន​បន្ត​ថា សព​ជន​រងគ្រោះ​ពុំ​មែន​ជា​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ​សង្កាត់​ព្រែកប្រា​នោះ​ទេ​ ហើយ​នៅ​លើ​សព​ពុំ​មាន​ស្លាកស្នាម​ អ្វី​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ទេ​។ ក្នុង​នោះដែរ​សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ ស្វែងរក​គ្រួសារ​ដែល​មាន​បាត់​សមាជិក​ដូច​ភិនភាគ​ខាងលើ។

គួរ​បញ្ជាក់​ថា ក្នុង​សប្តាហ៍​នេះ​មាន​សព​បុរស​២​នាក់​ហើយ ដែល​អណ្តែត​ទឹក​ក្នុង​ភូមិ​សាស្ត្រ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕