ទូតអាមេរិកស្នើឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​កម្លាំង​មិនចាំបាច់ និងចរចាជាមួយCNRP និពន្ធដោយ : ថ្មីៗ       26-05-2016, 9:25 pm         415

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ទូតអាមេរិកស្នើឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​កម្លាំង​មិនចាំបាច់ និងចរចាជាមួយCNRP 
ស្ថា​នទូតអាមេរិក​ប្រចំានៅប្រទេសកម្ពុជា មានក្តីកង្វល់យ៉ាងខ្លាំងចំំពោះហេតុការណ៍ថ្មីៗ​នេះ ដែល​បាន​កើត​ឡើង​នៅកម្ពុជា ពោលគឺ

ទូតប្រទេសមហាអំណាចមួយនេះ បានចាត់ទុកសកម្មភាព​ដាក់​ពង្រាយកងកម្លាំង​នៅស្នាក់​ការគណបក្សសង្គ្រោះជាតិ ដែលប្រដាប់ដោយ​អាវុធ​នៅក្នុងដៃ ប្រឈម​មុខ​ដាក់គ្នា​ជាមួយអ្នកគាំទ្រគណបក្សប្រឆាំងថា គឺជារឿងមិនសមស្រប​ និងមានគ្រោះថ្នាក់។

បើតា​ម​សេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ស្ថានទូតអាមេរិក​ប្រចាំ កម្ពុជា បានអំពាវ​នាវ​ ឲ្យរដ្ឋាភិបាល​ឈប់​ប្រើ​ប្រាស់​កងកម្លាំងប្រដាប់អាវុធក្នុងស្ថានភាព​មិនចាំបាច់ និងជម្រុញ​ឲ្យ​រដ្ឋាភិបាល​ និងគណបក្សសង្គ្រោះជាតិបែរមករកតុចរចាឡើង​វិញ​ ដើម្បីស្វែងរកដំណោះស្រាយបញ្ចាប់​វិបត្តិនេះ៕