គេហទំព័រ​អាមេរិក​មួយ​ធ្លាប់​បាន​​​ចុះ​ផ្សាយ​ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃ​ដែល​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​​កម្ពុជា​”

រូបតំណាង

តើ​អ្នក​​​មាន​ដឹង​ឬ​​ទេ​ថា​គេហទំព័រ​ Washingtonpost របស់​អាមេរិក​​ធ្លាប់​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ដែល​ទាក់​ទង​នឹង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នៅ​ប្រទេស​កម្ពុជា​ ដោយ​មាន​ចំណង​ជើង​ថា​ The country where Valentine’s Day is the most dangerous day of the year ដែល​មាន​ន័យ​ថា​ ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃ​ដែល​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រទេស​មួយ​នេះ​ ។

ក្នុង​អត្ថបទ​នេះ​​អ្នក​រៀបរៀង​លោក​ Terrence McCoy ​ចង់​ផ្ដោត​សំខាន់​លើ​ទង្វើ​ខុស​ឆ្គង​របស់​យុវជន​ យុវនារី​ មួយ​ចំនួន​ដែល​តែង​គិត​ថា​វា​ជា​ថ្ងៃ​បុណ្យ​សង្សារ​ ដែល​ត្រូវ​ប្រគល់​ខ្លួន​ប្រាណ​ដើម្បី​បង្ហាញ​ចិត្ត​ស្មោះ​ទៅ​ដល់​គូ​ស្នេហ៍​របស់​ខ្លួន ៖

ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​យល់​ច្បាស់​ថា​អ្វី​ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នោះ​ទេ​ ដែល​មនុស្ស​មួយ​ ចំនួន​តែង​គិត​ថា​ វា​ជា​ថ្ងៃ​បុណ្យ​សង្សារ ។
[….]
​ ជា​ញឹកញាប់​ ដែល​គេ​តែង​​និយាយ​ថា​ ជា​ថ្ងៃ​បុណ្យ​សង្សារ​ ឬក៏​ ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ ប៉ុន្តែ​ហៅ​ ទាំង​មិន​ដឹង​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ ។ ឃ្លា​មួយ​ចំនួន​ទៀត​ដែល​និយាយ​ក្នុង​ថ្ងៃ​នៃ​ក្តី​ ស្រលាញ់​នេះ​មាន​ដូច​ជា​ ​ “មនុស្ស​ម្នាក់​នេះ​ហើយ​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​រៀប​ការ​ជាមួយ​” ឬ​ ក៏​ “មនុស្ស​ម្នាក់​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​ “។
​ ឃ្លា​មួយ​ចំនួន​នេះ​ដែល​បង្ក​អោយ​មាន​បញ្ហា​ ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​គិត​ថ្ងៃ​នៃ​ក្តី​ ស្រលាញ់​ គឺ​ ចង់​សំដៅ​លើ​សង្សារ​របស់​ខ្លួន​ ហើយ​រំពឹង​ទុក​ថា​ពួក​គេ​នឹង​ឈាន​ទៅ​ដល់​ការ​ រួម​ភេទ​ជាមួយ​គ្នា បើ​ទោះ​បី​វា​ជា​ការ​ព្រម​ព្រោង​ ឬ មិន​ព្រម​ក៏​ដោយ​ នេះ​បើ​យោង​តាម​ការ​ ស្រាវជ្រាវ​របស់​លោក​ តុង​សុប្រាជ្ញ(Tong Soprach) ​ជំនាញ​ខាង​សុខភាព​សាធារណៈ(MPH) ។
[…]
​​​​​​ ផ្អែក​តាម​ United Nations Research បាន​លើក​ឡើង​ថា​ ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​​នៃ​បុរស​ កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​មាន​ចាប់​រំលោភ​បង្ខំ​លើ​​ស្ត្រី​យ៉ាង​ហោច​ណាស់​ក៏​បាន​ ម្ដង​ផង​ដែរ​។ ហើយ​ពាក់​កណ្ដាល​នៃ​អ្នក​ទាំង​នោះ​គឺ​មាន​អាយុ​តិច​ជាង​​២០​ឆ្នាំ​ និង​ មាន​ ប្រហែល​២ភាគ​៣​ បាន​និយាយ​ថា​ ខ្លួន​បាន​ចាប់​ដៃ​គូ​របស់​ខ្លួន​ច្រើន​ជាង​មួយ​ដង​។
[…]
ការ​រួម​ភេទ​នៅ​​វ័យ​ជំទង់​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ក៏​ប៉ុន្តែ​កម្ពុជា​មាន​​​វប្បធម៌​និង​គំនិត​ ស្រប​គ្នា​ពិសេស​ជាង​គេ ​។ ​សព្វ​ថ្ងៃ​ជាមួយ​អត្រា​នៃ​ការ​ចាប់​រំលោភ​មាន​កម្រិត​ខ្ពស់​ស្រាប់​ ទៅ​ហើយ បែរ​ជា​ប្រជាជន​មួយ​ចំនួន​​នាំ​គ្នា​យល់​ច្រឡំ​និយម​ន័យ​បុណ្យ​នៃ​ក្តី​ស្រលាញ់​បន្ថែម​ មួយ​ទៀត​ ដែល​ច្រឡំ​ថា​ វា​ជា​ថ្ងៃ​​នារី​ត្រូវ​ប្រគល់​ព្រហ្មចារី​របស់​ខ្លួន​ទៅ​អោយ​សង្សារ​ ដែល​វា​ បាន​ប្រាសចាក​អត្ថន័យ​បុណ្យ​នៃ​ក្តី​ស្រលាញ់​របស់​លោក​ខាង​លិច​ មក​ក្លាយ​ជា​ថ្ងៃ​នៃ​ការ​ចាប់​ រំលោភ​នារី​ ។
[…]
​​ ​លើស​ពី​នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ តុង សុប្រាជ្ញ​ តាំង​ពី​ឆ្នាំ​ ២០០៩​មក​ដល់​ ឆ្នាំ​២០១៤​ លោក​បាន​សម្ភាស​យុវជន​កម្ពុជា​ចំនួន​ ៧១៥នាក់ ក្នុង​ចន្លោះ​ពី​​ ១៥ ទៅ ២៤​ឆ្នាំ​ ក្នុង​ឆ្នាំ​២០០៩ គាត់​បាន​រក​ឃើញ​ថា​ ២ភាគ​៣​នៃ​ក្មេង​ជំទង់​ប្រុស​ៗ​ទាំង​នោះ​ នឹង​បង្ខំ​សង្សារ​ ឲ្យ​រួម​ភេទ​ជាមួយ​ខ្លួន​ ក្នុង​ថ្ងៃ​ Valentine’s Day ។ ចំនួន​ដ៏​ច្រើន​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ ២០១៤​ ប៉ុន្តែ​វា​នៅ​តែ​ច្រើន​ ក្នុង​ចំណោម​បុរស​៣៧៦​នាក់​មាន​ដល់​ទៅ​ ៤៧%ភាគ​រយ​ទៅ​ហើយ​ដែល​ នឹង​បង្ខំ​សង្សារ​របស់​ខ្លួន​ ។
ការ​ស្រាវជ្រាវ​ខាង​លើ​បាន​រក​ឃើញ​ទៀត​ថា​ ការ​បង្ខំ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​ ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​ ៖
ខ្ញុំ​នឹង​ប្រាប់​នាង​ថា​បើ​សិន​ជា​យើង​មិន​រួម​ភេទ​ជាមួយ​គ្នា​នោះ​ទេ​ វា​មាន​ន័យ​ថា​យើង​មិន​ ស្រលាញ់​គ្នា​ពិត​នោះ​ទេ​, ធ្វើ​បែប​នេះ​ដើម្បី​អោយ​នាង​ព្រម​នឹង​សំណើរ​របស់​ខ្លួន​” ​ ឬ​ក៏​
ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​មាន​សម្ពាធ​ដោយ​នាំ​នាង​ទៅ​តំបន់​ដែល​ឆ្ងាយ​ពី​ទីក្រុង​ រួច​ព្យាយាម​លួង​លោម​ នាង​ដើម្បី​រួម​ភេទ” ។ ប៉ុន្តែ​មាន​ចម្លើយ​១​ឃ្លា​ដែល​ប្រុស​ៗ​ភាគ​ច្រើន​បាន​និយាយ​ដូច​គ្នា​ “ខ្ញុំ​ នឹង​អោយ​កាដូ​​ថ្លៃ​ៗ​ដល់​នាង​ដើម្បី​សូម​ធ្វើ​ការ​រួមភេទ​ជាមួយ​គ្នា​”
[…]
លើស​ពី​នេះ​ក៏​មាន​ការ​ចុះ​ផ្សាយ​​ ដោយ​​ផ្ដោត​លើ​យុវនារី​ សិស្ស​ស្រី​ក្មេង​ៗ​ដែល​ទាក់​ទង​នឹង​​ថ្ងៃ​ នៃ​ក្តី​ស្រលាញ់​នេះ​ផង​ដែរ​ ដោយ​ដំបូង​នាង​បាន​​លួច​ស្រលាញ់​សិស្ស​ប្រុស​ក្នុង​ថ្នាក់​ រួច​ នាង​ក៏​​បាន​បត់​ក្រដាស​ជា​រូប​ផ្កាយ​​ដើម្បី​ជូន​ដល់​ប្រុស​ដែល​ខ្លួន​ស្រលាញ់ ក្នុង​ថ្ងៃ​១៤​កុម្ភៈ​​។

នាង​បាន​និយាយ​ថា​ “ក្នុង​ថ្ងៃ​នោះ ​​ដដែល ប្រុស​ដែល​ខ្ញុំ​លួច​ស្រលាញ់​បាន​សូម​ខ្ញុំ​រួម​ភេទ​ ជាមួយ​គាត់​, ដោយ​សារ​តែ​ខ្ញុំ​ស្រលាញ់​គាត់​ ខ្ញុំ​ក៏​ព្រម​ ។ បន្ទាប់​មក​ ប៉ុន្មាន​ខែ​ក្រោយ​​ គាត់​ក៏​ មាន​សង្សារ​ថ្មី​ចោល​ខ្ញុំ​ ……. វា​ពិត​ជា​បទ​ពិសោធន៍​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​”

តើ​អ្នក​គិត​ថា ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃ​អ្វី​ ៖
ក, ថ្ងៃ​ដែល​សង្សារ​ត្រូវ​រួមភេទ​ជាមួយ​គ្នា ដើម្បី​បង្ហាញ​ទឹក​ចិត្ត​ស្មោះ​ស្ម័គ្រ​ ​
ខ, ថ្ងៃ​ដែល​បង្ហាញ​សេចក្ដី​ស្រលាញ់​រវាង​អ្នក​នឹង​​ឪពុក​ម្ដាយ ឬ​ មិត្ត​ភក្តិ​ មនុស្ស​​ដែល​អ្នក​ស្រលាញ់​ ឬ​ ក៏​ជាមួយ​សង្សារ​របស់​អ្នក​ ​តែ​​​មិន​​ចាំ​បាច់​ដល់​មាន​ការ​រួម​ភេទ​(ជាមួយ​សង្សារ​)នោះ​ទេ​ ​ ​​​​​

​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • គេហទំព័រ​អាមេរិក​មួយ​ធ្លាប់​បាន​​​ចុះ​ផ្សាយ​ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃ​ដែល​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​​កម្ពុជា​”已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: