ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពីមុខ​សញ្ញា​ចោរប្លន់​ ​ដែល​តុលាការ​ដោះលែង

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ អាត់ ខែម បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នលើមុខសញ្ញាមេខ្លោងដែលរៀបគម្រោងប្លន់ប្រដាប់អាវុធនៅស្រុកព្រះនេត្រព្រះដែលបានចាប់ខ្លួនកាលពីឆ្នាំ២០១៥ ដែលត្រូវបានដោះលែងមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែមានការប្លន់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ជាប់នឹងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពីមុខ​សញ្ញា​ចោរប្លន់​ ​ដែល​តុលាការ​ដោះលែង

លោកឧត្តមសេនីយ៍ទោ អាត់ ខែម សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថាដោយលោកមានការព្រួយបារម្ភនឹងមុខសញ្ញាដែលត្រូវតុលាការដោះលែងមានឈ្មោះ ភឹង លាត ហៅ ឡោត លាត អាយុ ៤ ៧ឆ្នាំ នៅភូមិឧត្តមសេនីយ៍ អាត់ ខែម ឲ្យពលរដ្ឋប្រុងប្រយ័ត្នពីមុខសញ្ញាចោរប្លន់ដែលតុលាការដោះលែងស្វាយខ្មៅ ឃុំពន្លី ស្រុកភ្នំស្រុក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ជាមេខ្លោងរៀបគម្រោងប្លន់ប្រដាប់អាវុធនៅភូមិរំដួល ឃុំភ្នំលៀប ក្រោយពីស៊ើបអង្កេតរយៈពេលមួយខែត្រូវបានចាប់ខ្លួនតែត្រូវតុលាការខេត្តបន្ទាយមានជ័យដោះលែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះ ។

ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពីមុខ​សញ្ញា​ចោរប្លន់​ ​ដែល​តុលាការ​ដោះលែង

ក្រោយពីជននេះរួចផុតពីការឃុំខ្លួនស្រាប់តែនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ មានករណីប្លន់នៅស្រុកក្រឡាញ់ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ។ ដូចនេះលោកសូមឲ្យមានការប្រុងប្រយ័ត្នចៀសវាងក្រែងមានអំពើអ្វីមួយកើតឡើង ។

ក្រៅពីមុខសញ្ញានេះលោកនឹងបង្ហាញពីបក្ខពួក ៤ នាក់ ទៀតដែលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធមានដីកាចាប់ខ្លួនតែចាប់មិនទាន់បានដើម្បីបង្ការនិងទប់ស្កាត់បទល្មើសនានាលោក អាត់ ខែម ស្នងការនគរបាលខេត្តតែងតែតាមដានត្រួតពិនិត្យនិងចាត់ឲ្យកម្លាំងនគរបាលគ្រប់ស្រុក-ក្រុងត្រូវតាមដានមុខសញ្ញាល្មើសហើយបង្កើនការការពារខ្ពស់ជូនពលរដ្ឋ ៕ សុថាត់