រថយន្ត​ដឹក​កម្មករ​កាត់ដេរ​បុក​ជាមួយ​ម៉ូតូ​ស្លាប់ ២ នាក់ របួស​កម្មករ ៦០ នាក់​

យុវជន ២ នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅពេលដែលកម្មកររោងចក្រកាត់ដេរប្រមាណ ៦០ នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងម៉ូតូមួយគ្រឿង ។

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​បុក​ជាមួយ​ម៉ូតូ​ស្លាប់ ២ នាក់ របួស​កម្មករ ៦០ នាក់​

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​បុក​ជាមួយ​ម៉ូតូ​ស្លាប់ ២ នាក់ របួស​កម្មករ ៦០ នាក់​

នគរបាលចរាចរណ៍មូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបណ្តាលឲ្យបុរស ២ នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យអាណោចអាធ័មបំផុតទាំងអ្នកបើកម៉ូតូនិងអ្នករួមដំណើរពីក្រោយហើយរងរបួសកម្មករ ៦០ នាក់ មានប្រុស ២ នាក់ ក្នុងនោះរបួសធ្ងន់ ៩ នាក់ ស្រាល ៥១ នាក់ ។

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​បុក​ជាមួយ​ម៉ូតូ​ស្លាប់ ២ នាក់ របួស​កម្មករ ៦០ នាក់​

សមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនពេលកើតហេតុរថយន្តដឹកកម្មករមកពីកើតទៅជើងក្នុងទិសញ្ច្រាសទិសគ្នាជាមួយម៉ូតូដែលបើកបរយ៉ាងលឿនពីលិចទៅកើតពេលដល់កន្លែងកើតហេតុខាងលើម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំងធ្វើឲ្យក្រឡាប់ទៅលើផ្លូវចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល ។

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​បុក​ជាមួយ​ម៉ូតូ​ស្លាប់ ២ នាក់ របួស​កម្មករ ៦០ នាក់​

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ ចំនួន ៤៥ នាក់ មន្ទីរពេទ្យខេត្តចំនួន ១០ នាក់ មន្ទីរពេទ្យបង្អែកស្វាយទាបចំនួន ៥ នាក់ ។ បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបាននគរបាលរក្សាទុករងចាំការដោះស្រាយ ៕ សុថាត់