ម៉ូតូ​បុក​ម៉ូតូ លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​២​នាក់

ម៉ូតូ​បុក​ម៉ូតូ លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​២​នាក់



ឧ​ត្ត​រ​មានជ័យ ៖ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូនិងម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​និង​ ២​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​RP១៧៤ ទល់មុខ​អាហារ​ដ្ឋា​ន​យីហោ​ តា ​គីម​ ខ្យង​អាំង​ ស្ថិត​ក្នុង​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ធំ​ឈ្មោះ ថា​ត ទិ​ត្យា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ម៉ូតូ​ម៉ាក​ឌួ​ក​ ​រង​របួស​ធ្ងន់ បាក់​ថ្គាម​ខាងឆ្វេង ​និង​បែក​ស្មង​ខាងឆ្វេង ​ហើយ​អ្នក​រួម​ដំណើរ​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ លុន ថុ​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ រីឯ​អ្នក​រង​របួស​ធ្ងន់​ម្នាក់ទៀត​ឈ្មោះ តា គីម ជា​ម្ចាស់​អាហាដ្ឋាន​ខាងលើ​ បើកបរ​ម៉ូតូ​ម៉ា​កវេ​វ​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំងពីរ​ខាងលើ​បាន​បើកបរ​ស្រប​ទិស​គ្នា ​ដោយ​ម៉ូតូ​ម៉ាក​ឌួ​ក បើក​ពី​ខាងក្រោយ​ម៉ូតូ​វេ​វ​ បោះពួយ​យ៉ាង​លឿន​ពី​លិច​ទៅ​កើត​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ម៉ា​កវេ​វ​ បាន​បត់​ចូល​អាហារដ្ឋាន​របស់​ខ្លួន​ ស្រប​ពេល​ម៉ូតូ​ម៉ាក​ឌួក​ ដែល​ជិះ​គ្នា​ពីរ​នាក់​មកដល់​ល្មម ក៏​បុក​គូថ​ពីក្រោយ​ ​បណ្តាល​ឲ្យ​ម៉ូតូ​ឌួ​ក​ហោះ​អូស​ជាង​៦០​ម៉ែត្រ​ បោក​ទៅ​និង​ចិញ្ចើម​ផ្លូវ​យ៉ាង​ដំណំ​ រហូត​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ចុះ​ធ្វើការ​វាស់វែង​រួច​ ដោយ​យក​ម៉ូតូ​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន ​នគរបាល​ស្រុក​អន្លង់វែង ដោយឡែក​អ្នករងរបួស​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ម៉ូតូ​បុក​ម៉ូតូ លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​២​នាក់