ចង់​ដឹង​ថាតើវិធី​ធ្វើ​​ “នំប៉័ង​សាច់” និង​ ​”នំប៉័ងប្រហិត​សាច់​គោ​”​ ​​​​វិធី​ធ្វើ​​ខុស​គ្នា​​យ៉ាង​ណា​​​​?

+ គ្រឿងផ្សំ៖

– នំប៉័ង ២ដើម អាំងឲ្យស្រួយ
– ប្រហិតសាច់គោ ៣០០ក្រាម (ចៀនឲ្យឆ្អិនពុះជាពីរ)

– ទឹកម្ទេស កន្លះចានចង្កឹះ (ទឹកម្នាស់ ១កូនចានលាយម្សៅមី ១ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាបាយ)

– ជីរណា ឬជីស្លឹកវែង ១០សន្លឹក កាត់ ២-៣ថ្នាំងដៃ
– ប្រេងឆា ១ស្លាបព្រាបាយ

+ វិធីធ្វើ៖
១.មុនដំបូងចាប់ផ្តើមធ្វើទឹកម្ទេសជាមុនសិន ដោយយកប្រេងឆាដាក់ចូលទៅក្នុងឆ្នាំង រួចទុកឲ្យក្តៅបន្តិចដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយ។
២. យកទឹកម្ទេស ស្ករស និងអំបិលដាក់ចូលកូរម្តងសិន បន្ទាប់មកយកទឹកម្នាស់ដែលលាយម្សៅមីដាក់ចូលកូរឲ្យសព្វ។
៣. បន្ទាប់ពីធ្វើទឹកម្ទេសរួច យកនំប៉័ងមកវះពីលើចុះក្រោមហែកវារួចហើយយកប្រហិត ជី និងទឹកម្ទេសដាក់ពីលើជាការស្រេច។ គ្រាន់តែប៉ុណ្ណឹងលោកអ្នកនឹងទទួលបាន”នំបុ័ងប្រហិតសាច់គោ” ដែលមានរសជាតិឈ្ងុញឆ្ងាញ់និងគួរឲ្យចង់ញុំាសម្រាប់ក្រុមគ្រួសាររបស់អ្នក៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ចង់​ដឹង​ថាតើវិធី​ធ្វើ​​ “នំប៉័ង​សាច់” និង​ ​”នំប៉័ងប្រហិត​សាច់​គោ​”​ ​​​​វិធី​ធ្វើ​​ខុស​គ្នា​​យ៉ាង​ណា​​​​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: