ឯកឧត្តម កឹម សុខា រងបទចោទស្តីពី «ការបដិសេធ​ក្នុងការចូលខ្លួន» ដែលអាច​ជាប់គុក​៦​ខែ និពន្ធដោយ : ថ្មីៗ       26-05-2016, 10:26 pm         611

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ឯកឧត្តម កឹម សុខា រងបទចោទស្តីពី «ការបដិសេធ​ក្នុងការចូលខ្លួន» ដែលអាច​ជាប់គុក​៦​ខែអយ្យការអម​សាលា​ដំបូងរាជ​ធានីភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរទំព័រ ទាក់ទង​នឹងប្រតិបត្តិការតាម​ស្វែង​រក និង​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា រយៈពេល​ពេញមួយ​ថ្ងៃ។ អយ្យការ​បាន​អះអាង​ថា ប្រតិបត្តិការនេះ កើត​ឡើង​បន្ទាប់ពី​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ការកោះហៅ​ពីរលើក​របស់​តុលាការ ក្នុងនាម​ជាសាក្សី​លើ​សំណុំ​រឿង​សញ្ចា​រកម្ម។ អយ្យការ​បាន​បញ្ជាក់ថា នេះ​ជា​បទល្មើស​ជាក់​ស្តែង ហើយ​បាន​សម្រេច​ចោទ​ប្រកាន់​ឯកឧត្តម កឹម សុខា ពី​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» តាមមាត្រា​៥៣៨​នៃក្រមព្រហ្មទណ្ឌ។