ក្លឹប Swansea បានចុះហត្ថលេខាកីឡាករ Andre Ayew ក្នុងរយៈពេល ៤​ ឆ្នាំ

ក្លឹប Swansea បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ចុះហត្ថលេខា​ នឹង​កីឡាករ​ខ្សែប្រយុទ្ធ Andre Ayew ដោយ​គ្មាន​តំលៃ​ខ្លួន​ក្នុង​រយៈពេល​ ៤ ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ ទី​១០ មិថុនា ២០១៥​នេះ។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​បាន​ស្វែងរក​ក្លឹប​ថ្មី​ដោយ​​គាត់​បាន​បញ្ចប់​កុង​ត្រា​ជា​មួយ​ក្លឹប Marseille។ ក្រុម​ចាប់​អារម្មណ៍​កីឡាករ​រូប​នេះ​មាន​ដូចជា​ក្រុម West Ham និង Arsenal ក៏​ប៉ុន្តែ​ក្រុម Swansea បាន​ប្រជែង​យក​ឈ្នះ​ក្នុងការ​ចុះហត្ថលេខា​លើ​កីឡាករ Andre Ayew។​ Ayew គឺជា​កីឡាករ​ដំបូង​សំរាប់​អ្នក​គ្រប់​គ្រង​ក្លឹប Garry Monk ក្នុង​ការ​ចុះហត្ថលេខា​ក្នុង​ដូវ​កាល​ក្តៅ​នេះ ដោយ​សា​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណូល​ពី​កីឡាករ Wilfried Bony លក់​ទៅ​ក្លឹបManchester City កាល​ពី​ខែ​មករា។

ប្រែសំរួលដោយៈ សូររីកា
ប្រភព៖ Goal


  • ក្លឹប Swansea បានចុះហត្ថលេខាកីឡាករ Andre Ayew ក្នុងរយៈពេល ៤​ ឆ្នាំ已关闭评论
  • 54 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:វីដេអូ
Tags: