Justine Bieber ច្រៀង​ធ្លាក់​ឆាក

លោកអ្នកដឹងទេថាមានអ្វីអាម៉ាសជាងការច្រៀងការធ្លាក់ពីលើឆាករបស់តារាអ្វីមានប្រជាប្រិយខ្ពស់ Justine Bieber ? ឧបហេតុនេះកើតឡើងនៅពេលដែលគាត់បង្ហាញការសម្ដែងនៅក្នុងទីក្រុង Kansas ។ វាប្រហែលជាសំណាងមិនល្អរបស់គាត់ដែលខណៈពេលនោះគាត់បានរអិលជើងពេលដែលកំពុងសម្ដែងបទ Sorryបានពាក់កណ្ដាលបទហើយ។

hahahahahahahaha when you fall that’s funny baby, you’re so so so cute

— ari (@ariadnaluna3115)

នេះជាមេរៀនមួយសម្រាប់តារាដទៃៗទៀតអោយមានការប្រុងប្រយ័ត្នខ្ពស់បើសិនជាចង់ធ្វើការសម្ដែងដោយប្រើប្រាស់ភ្លៀងសិប្បនិម្មិត។ នៅពីមុខមនុស្សរាប់ពាន់អ្នក គាត់បានកំពុងតែពាក់ខោខ្លីនៅលើឆាកសម្ដែងតែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្ដី គាត់មិនបណ្ដោយអោយការរអិលដួលរបស់គាត់ប៉ះពាល់ដល់ការសម្ដែងរបស់គាត់ឡើយ។ គាត់នៅតែព្យាយាមបន្តការសម្ដែងរបស់គាត់ព្រោះមិនចង់អោយអ្នកគាំទ្ររបស់គាត់ធ្លាក់ទឹកចិត្តឡើយ។

តោះក្រឡេកមើលវីដេអូនៃការសម្ដែងនោះទាំងអស់គ្នា

ទោះជាយ៉ាងនេះក្ដី សង្ឃឹមថាហេតុការណ៍អកុសលនេះពុំមានប៉ះពាល់ដល់អារម្មណ៍គាត់ចុះ ហើយក្នុងនាមជាអ្នកគាំទ្រគាត់ ពួកគេប្រាកដជាសោកស្ដាយ ហើយពិតជាមិនចង់ឃើញរឿងបែបហ្នឹងកើតឡើងឡើយ។

ប្រភពៈ  
ដោយៈ Gemini Fleta