ស្រី​ស្អាត​ចត​ឡាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទន្លេ​ខ្មាស​គេ​ពេញ​ទីក្រុង

នារី​ជនជាតិ​ចិន​ម្នាក់​បាន​ព្យាយាម​ឡើង​តាម​ដំបូល​ឡាន Mercedes-Benz របស់​នាង​បន្ទាប់​ពី​បាន​បើក​ឡាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទន្លេ​ក្នុង​ទី​ ក្រុង​ Wuxi ខេត្ត​ Jiangsu បណ្ដាល​ឱ្យ​មាន​មនុស្ស​មក​ចោម​រោម​មើល និង​បោះ​ពោង​ឱ្យ​នាង​ហែល​ឡើង​មក​វិញ​។ រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​គេ​ថត​ជាប់​នារី​អ្នក​បើក​ឡាន​ខាង​លើ​ដែល ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​  ប្រឹង​ស្រវា​ងើប​ឡើង​តាម​ដំបូល​ឡាន​របស់​នាង​ ហើយ​ស្រែក​ឱ្យ​គេ​ជួយ​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម៉ោង​៤​រសៀល​ នៅ​ពេល​ដែល​នាង​ច្រឡំ​ជាន់​ហ្គែរ​ថា​ជា​ហ្វ្រ័ង​ក្នុង​ពេល​ចត​ឡាន​នៅ​ពី​មុខ ​ទន្លេ​នោះ​។ ភ្លាម​នោះ​ រថយន្ត​របស់​នាង​ក៏​បាន​បោះពួយ​បុក​បង្កាន់​ដៃ​ការពារ​ស្ពាន​ហោះ​ចូល​ទន្លេ​ ។ អ្នក​មក​ចោម​រោម​មើល​បាន​បោះ​ពោង​ចូល​ទៅ​ក្នុង​ទឹក​ឱ្យ​នាង មុន​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​ដល់​។ ក្រោយ​កើត​ហេតុ​នារី​ជា​ម្ចាស់​ឡាន​ហាក់​នៅ​តែ​មាន​ការ​ភិត​ភ័យ​នៅ​ឡើយ​៕

អត្ថបទ៖ ហុង

ប្រភព៖ dailymail


  • ស្រី​ស្អាត​ចត​ឡាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទន្លេ​ខ្មាស​គេ​ពេញ​ទីក្រុង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កំសាន្ត
Tags: