តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

និយាយ​ដល់​តារា​សម្ដែង​ថៃ​ដែល​ជា​កូន​កាត់​ប្រាកដ​ជា​មិន​មាន​តិច​នាក់​ឡើយ ហើយ​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​តារា​កូន​កាត់​ជា​ច្រើន​នាក់​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​ជួរ​មុខ ដោយ​សារ​សម្រស់​ស្អាត​ប្លែក​និង​ទេពកោសល្យ​សម្ដែង​ផ្ទាល់​របស់​ពួក​គេ។

 

១. Chompoo Araya

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

តារា​ស្រី​កូន​កាត់​ ថៃ-អង់គ្លេស ដែល​លេចធ្លោ​ជាង​គេ​បំផុត​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​ពូកែ​លេង​ម៉ូដ​ Chompoo Araya ឡើយ។ នាង​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា​ជា​រាជនី​ទីក្រុង​កាន បន្ទាប់​ពី​ត្រូវ​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​នៅ​ទីក្រុង​ក្នុង​ប្រទេស​បារាំង​នេះ​៤​ឆ្នាំ​ជាប់​គ្នា។ បើ​ទោះ​ជា​រៀបការ​មាន​គ្រួសារ​ហើយ​ក្ដី ប៉ុន្តែ​ប្រជាប្រិយភាព​របស់​តារា​ស្រី​រូប​នេះ​មិន​បាន​ស្រកស្រុត​ឡើយ គឺ​នៅ​តែ​ស្ថិត​នៅ​ជា​តារា​លំដាប់​កំពូល​ក្នុង​ពិភព​សិល្បៈ​ថៃ​ដដែល។​

 

២. Mai Davika

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

ភាពយន្ត “Pee Mak Praknong” បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​កូន​កាត់ ថៃ-បែលហ្សិក Mai Davika ក្លាយ​ជា​តារា​ឯក​​ស្រី​វ័យ​ក្មេង​លំដាប់​មុខ​យ៉ាង​ឆាប់​រហ័ស និង​ជា​តួ​ឯក​ស្រី​ដែល​មាន​ភាពយន្ត​រក​ចំណូល​បាន​ពាន់​លាន​បាត​ដំបូង​គេ។ ជា​ពិសេស​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ Mai បាន​លេច​មុខ​លេច​មាត់​ច្រើន​ក្នុង​ឈុត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ។ ទន្ទឹម​នឹង​មាន​អ្នក​ស្រឡាញ់​ ក៏​មាន​អ្នក​ស្អប់​ដែរ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ Mai Davika ត្រូវ​គេ​សង្កេត​ឃើញ​ថា​ កំពុង​ព្យាយាម​ប្រណាំង​ប្រជែង​​តារា​រៀម​ច្បង Chompoo Araya គ្រប់​បែប​យ៉ាង។​

 

៣. Poo Praiya

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

និយាយ​ពី​តារា​ឯក​ស្រី​​ស្រស់​ស្អាត​និង​សិចស៊ី​ជាង​គេ​ប្រចាំ​ជំនាន់​នោះ​ គឺ​​គេ​មិន​អាច​បំភ្លេច Poo Praiya បាន​ឡើយ។ តារា​កូន​កាត់​ ថៃ-ស៊ុយអែត​ ដែល​ទើប​តែ​បែក​ពី​មិត្ត​ប្រុស​សេដ្ឋី​កាល​ពី​ថ្មី​ៗ​នេះ បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ ១៥ឆ្នាំ​ និង​តែង​បង្ហាញ​ភាព​សិចស៊ី​ជា​ញឹកញាប់ រហូត​ជាប់​ឈ្មោះ​ជា​តារា​កំពូល​សិចស៊ី​មួយ​រូប។ មក​ដល់​ពេល​នេះ​មាន​អាយុ ២៧ឆ្នាំ Praiya នៅ​តែ​រក្សា​បាន​រូបរាង​សិចស៊ី​និង​រឹង​មាំ រហូត​ធ្វើ​ឲ្យ​តារា​ស្រី​ជា​ច្រើន​នាក់​ទៀត​លួច​ច្រណែន។​

 

៤. Yaya urassaya

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

លេង​រឿង​អ្វី​ក៏​ល្បី តារា​ឯក​ស្រី​កូន​កាត់ ថៃ-ន័រវែស Yaya Urassaya បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ ១២ឆ្នាំ តាម​រយៈ​ការ​សម្ដែង​ឈុត​ពាណិជ្ជកម្ម ថត​ម៉ូដ ដើរ​ម៉ូដ រហូត​មាន​ឈ្មោះ​ល្បី​ពេញ​ទំហឹង​នៅ​អាយុ ១៧ឆ្នាំ​ដោយ​ទទួល​បាន​តំណែង​ជា​តារា​ឯក​ស្រី​មួយ​រូប​របស់​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៣។ តារា​​ស្រី​វ័យ ២៣ឆ្នាំ​កាន់​តែ​មាន​ឈ្មោះ​ល្បី​ថែមទៀត​នៅ​ពេល​ចាប់​ផ្ដើម​ចាប់​ដៃ​គូ​ជាមួយ Nadech Kugimiya ក្នុង​រឿង​ភាគ “4 Huajai Haeng Koon Kao” ហើយ​ក៏​សម្ដែង​រួម​គ្នា​ជា​ច្រើន​រឿង​ទៀត រហូត​ក្លាយ​ជា​ដៃ​គូ​សង្សារ​​ទាំង​ក្រៅ​ឆាក​សម្ដែង។

 

៥. Kimberly Ann Voltemas

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

Kimberly តារា​សម្ដែង​កូន​កាត់​ថៃ-អាល្លឺម៉ង់ បាន​ចាប់​ផ្ដើម​ចូល​សិល្បៈ​ដោយ​ការ​សម្ដែង​ឈុត​ពាណិជ្ជកម្ម​ជា​ច្រើន រួច​ក៏​ក្លាយ​ជា​តារា​ឯក​ស្រី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​លើក​ដំបូង​តាម​រយៈ​រឿង “4 Huajai Haeng Koon Kao” នៅ​ឆ្នាំ​២០១០។ ក្រោយ​ៗ​មក​ក៏​បាន​ចាប់​ដៃ​គូ​ជាមួយ​តួ​ឯក​ប្រុស Mark Prin រហូត​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ៗ​នៅ​ខាង​ក្រៅ​ឆាក និង​ជា​គូ​ស្នេហ៍​ល្បី​បំផុត​ប្រចាំ​ស្ថានីយ។ ​

 

៦. Matt Peeranee

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

តារា​សម្ដែង​កូន​កាត់​ថៃ-ន័រវែស Matt Peeranee ដែល​​ជា​តួ​ឯក​ស្រី​មាន​រឿង​ល្បី​​ហូរហែ​មិន​ដែល​ដាច់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ច្រើន​ចាប់​ពី​សម្ដែង​រឿង “Champoo Garm Marm” នៅ​ឆ្នាំ២០០៨។ ក្រោយ​មក​តារា​ស្រី​វ័យ ២៦ឆ្នាំ​រូប​នេះ​បាន​សម្ដែង​រឿង​ជា​ច្រើន​ទៀត​ ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​គឺ​រឿង​បែប​កំប្លែង។

 

៧. Bella Ranee

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

តារា​សម្ដែង​កូន​កាត់​ថៃ-អង់គ្លេស Bella Ranee បាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ដំបូង​តាម​រយៈ​ការ​សម្ដែង​ជា​តួ​ចិត្ត​អាក្រក់​និង​តួ​រាយរង។ ក្រោយ​មក​ដោយ​ឃើញ​ពី​សមត្ថភាព​របស់​នាង​ថា​អាច​សម្ដែង​ជា​តួ​ឯក​បាន ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ក៏​ប្រគល់​តំណែង​តួ​ឯក​ឲ្យ​នាង​លើក​ដំបូង​ក្នុង​រឿង “Porn Prom Onlaweng 2013” និង​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ពេល​សម្ដែង​រឿង “Suparburoot Jutathep” ជាមួយ James Jirayu។ Bella និង James គឺ​ជា​ដៃ​គូ​សម្ដែង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​ ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​គូ​ស្នេហ៍​ទាំង​ក្នុង​និង​ក្រៅ​ឆាក​ដូច Mark Prin – Kimberly និង Nadech – Yaya ឡើយ។

 

៨. Margie Rasri

 

តារា​ឯក​ស្រី​កូន​កាត់៨រូប​ ដែល​​​ល្បី​លេចធ្លោ​ជាង​គេ​ប្រចាំ​ជំនាន់​​

 

លេង​រឿង​ភាគ​របស់​ប៉ុស្តិ៍​លេខ​៣​បាន​៧-៨រឿង​តាំង​ពី​អាយុ ១៦ឆ្នាំ ​តារា​សម្ដែង​កូន​កាត់​ថៃ-អេស្ប៉ាញ Margie Rasri នៅ​មិន​ទាន់​ទទួល​ជោគជ័យ​ខ្លាំងក្លា​នៅ​ឡើយ តែ​ក្រោយ​ពី​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​ប្រុស​ល្បី Boy Pakorn ក្នុង​រឿង “4 Huajai Haeng Koon Kao” កេរ្តិ៍ឈ្មោះ​នាង​ក៏​ចាប់​ផ្ដើម​ឡើង​ក្រឺត​ៗ​តែ​ម្ដង​រហូត​ក្លាយ​ជា​តារា​ជួរ​មុខ​មួយ​រូប​របស់​ប៉ុស្តិ៍​លេខ​៣។ ​ក្រោយ​មក​ទៀត​តារា​វ័យ ២៥ឆ្នាំ​រូប​នេះ​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​សម្ដែង​ប្រុស​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា Mario Maurer, James Ma និង Mark Prin ជា​ដើម ៕​

 

ចុចអាន៖សម្រស់​ខុស​ប្លែក​​របស់​​តារា​ស្រី​ថៃ​ល្បី​ៗ ​ពី​មុន​និង​ឥលូវ​

ចុចអាន៖ចូល​មើល​​ផ្ទះ​វីឡា​ស្ដុកស្ដម្ភ​របស់​​តារា​ឯក​ស្រី​ថៃ​៥​រូប​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mthai