IF I Stay (ភាគបញ្ចប់​)

ភាគ​បញ្ចប់
ចំណែក​ខាង Adam ខ្ញុំ​មិន​ដឹង​ថា គេ​យល់​ពី​ការ​លះបង់​របស់ខ្ញុំ​កម្រិត​ណា​ដែរ​នោះ​ទេ។ តែ​ក្រោយ​មក​មួយ​ថ្ងៃ គេ​ធ្លាប់​បាន​នាំ​ខ្ញុំ​ទៅ​ជជែក​គ្នា​លេង​អំពី​រឿង​នេះ។ ពេល​នោះ​យើង​ទាំងពីរ​នៅ​ផ្ទះ Rock ។គ្មាន​អ្នកណា​នៅ​ទេ។
គេ​ហៅ​ខ្ញុំ​អង្គុយ​លើ​សាឡុង​មួយ ឯ​គេ​នៅ​កេះ​ហ្គីតា​របស់​គេ​កំដរ​ខ្ញុំ ។
«Miaទៅ​រៀន​តាម​ពូ​ Henryក៏​បាន​វា​ជា​ឱកាស!»
«ខ្ញុំ​ប្រហែល​រៀន​ហើយ​ក៏​ប្រលង​មិន​ងាយ​ជាប់​ដែរ​Adam! នៅ​ទីនោះ​ពួក​គេ​ខ្លាំង​ៗ​ណាស់​មិន​ដូច​ក្មេង​ស្រុកស្រែ​ពួក​យើង​ទេ! អូ​ខេ​ណា៎ កុំ​បាច់​ពិបាក​ចិត្ត អូន​រៀន​សាលា​នៅ​ទីនេះ គឺ​រៀន​ជាមួយ​បង! សង្ឃឹម​ថា អូន​មិន​ត្រូវ​បាន​ប៉ា​ម៉ាក់ ​និង ​ពូ Henry ​បង្ខំ ឱ្យ​ចេញ​ទៅ​ស្នាក់​នៅ​រៀន​ទីនោះ​ទៅ​ចុះ!»
«ចុះ​បើ​គាត់​មិន​អាច ​Cancelវិញ​បាន? អូន​មាន​ការ​សម្រេច​ចិត្ត​រួច​ហើយ​ដែរ​មែន​ទេ?»

 
មែន! ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ… ខ្ញុំ​នឹង​ទៅ បើ​ដូច្នោះ… ព្រោះ​ខ្ញុំ​ចង់​ប្រឆាំង​នឹង​ពាក្យ​ថា ក្មេង​ស្រី​១៧​ឆ្នាំ តែង​តែ​យក​ស្នេហា​ និង​ សេរីភាព​ជា​ធំ​មិន​គិត​ពី​មុខ​មាត់​ចាស់ទុំ ។
«តែ​មិន​មែន​បាន​ន័យ​ថា ខ្ញុំ​ឈប់​ស្រលាញ់​Adam ឬ​យើង​ត្រូវ​បែក​គ្នា ឈប់​ស្រលាញ់​គ្នា​ឯ​ណា​ មែន​អត់?!»
ប៉ុន្តែ​ម៉ាក់​និង ​Adamគិត​ត្រូវ​ហើយ ដែល​ពួក​គេ​ក៏​មិន​ចង់​ឱ្យ​ខ្ញុំ​បោះបង់​ឱកាស​ទៅ​រៀន​នៅ​ Juilliard ជា​ដាច់​ខាត។
Adamនៅ​ស្ងៀម​មួយ​ខណៈ អង្គុយ​កេះ​ហ្គីតា​ឮ​ៗ ស្ទើរ​តែ​ខ្ញុំ​រក​ស្ដាប់​គេ​និយាយ​មិន​ចង់​បាន៖
«បង​មិន​ចង់​ធ្វើ​ជា​អ្នក​ដែល​ឃាត់​មិន​ឱ្យ​អូន​ទៅ​ទេ! បើ​គម្រោង​របស់​អូន​អាច​កែ​ប្រែ​បាន អូន​នឹង​ឱ្យ​បង​ទៅ!»
«អាច​បែប​ហ្នឹង​ដែរ! ហើយ​បង​នឹង​អាច​ទៅ​រៀន​នៅ Juilliard!»
«បង​ដឹង តែ​ពេល​នេះ​បង​នៅ​តែ​នៅ​ទីនេះ នៅ​ស្រលាញ់​អូន​យ៉ាង​ងប់ងុល​នៅ​ទីនេះ!»
«ដូច​គ្នា!»
ខ្ញុំ​តប​ទៅ​គេ​វិញ ហើយ​ពួក​យើង​ក៏​ស្ងាត់​មាត់​រៀង​ខ្លួន Adamចាប់ផ្ដើម​លេង​បទ​ដែល​មិន​ខ្ញុំ​មិន​ធ្លាប់​ឮ។
«បង​លេង​បទ​អី​ហ្នឹង?»
«បង​ដាក់​ឈ្មោះ​វា​ថា​បទ សង្សារ​ខ្ញុំ​នឹង​ទៅ​រៀន​នៅ Juilliard ចោល​ខ្ញុំ ទុក​បេះដូង​ប្រេះស្រាំ​របស់​ខ្ញុំ​ក្នុង​សុញ្ញាកាស​តូច»….

 

ចុច​អាន​រឿង​​ទាំង​ស្រុង…

 

IF I Stay (ភាគបញ្ចប់​)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ